លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងតំណាងលោកឧត្តមសេនីយ៍ស្នងការខេត្តកណ្ដាលចូលរួមកិច្ចប្រជុំដើម្បីរៀបចំនិងអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ!!!
ខេត្តកណ្តាល៖នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំក្រោមការដឹកនាំពីលោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដើម្បីរៀបចំនិងអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីចែកវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដល់សមណនិស្សិត និស្សិតជំនាន់ទី២ នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ។
No comments