Breaking News

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនឹងអាជ្ញាធរសាធារណៈពាក់ព័ន្ធក្នុងខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល និងលោក មុី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចគតិយុត្ដ និងការគ្រប់គ្រងអាជ្ញាបណ្ណ នៅសាលប្រជុំសាលាខេត្តកណ្តាល។




No comments