Breaking News

កម្លាំងជំនាញសមត្ថកិច្ចនៃអធិការក្រុងប៉ោយប៉ែតយាមនិងការពារសម្រួចចរាចរណ៍និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ស្ថិតនៅបណ្ដោយផ្លូវផ្សារអគ្គថ្មីទៅដល់ផ្លូវដើមពុទ្រា!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុងប៉ោយប៉ែត៖ថ្ងៃទី១៤.០៤.២០២៥ អបអរសាទរឆ្នាំថ្មីសង្ក្រាន្តឈាន ចូលមកដល់ រយៈពេល៣ ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៥ ថ្ងៃទី១នេះបងប្អូនប្រជាពលរដ្ឋបានមកប្រមូលផ្ដុំកកកុញ និងចូលរួមលេងកម្សាន្តនៅសង្ក្រាន្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សង្កេតឃើញថានៅថ្ងៃទី១បងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកកំសាន្តតាមបណ្ដោយផ្លូវផ្សារអគ្គថ្មីទៅដល់ផ្លូវដើមពុទ្រា រាប់ពាន់អ្នក គឺមានភាពអ៊ូអរច្រើនកុះករដោយអ្នកខ្លះជែសទឹកដាក់គ្នា បងប្អូនប្រជាពលរដ្ឋខ្លះ បានលាបម្សៅ និងមានបង្គំតន្ត្រីជាច្រើនកន្លែងផងដែរដើម្បីបង្កើនបរិយាកាសជូនដល់បងប្អូនប្រជាពលរដ្ឋមកកំសាន្ត ហើយជាពិសេសដោយមានកងកម្លាំងសមត្ថកិច្ចនៃអធិការក្រុងប៉ោយប៉ែតបានសម្រួលចរាចរណ៍និងយាមការ ការពារសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅនីមួយៗ សូមពុកម៉ែបងប្អូនចូលរួមសប្បាយទាំងអស់គ្នា ។



No comments