សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ អប់អរសាទរ បុណ្យចូលឆ្នាំថ្មី សង្ក្រាន្តវត្តភ្នំ!!!
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ ចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤.១៥.១៦.ខែមេសា ឆ្នាំ២០២៥នាពេលខាងមុខនេះ ពិធីនេះប្រព្រឹត្តទៅអធិកអធមរៀបចំដោយសាលារាជធានីភ្នំពេញក្រោមការដឹកនាំយកចិត្តទុកដាក់ដល់ខ្ពង់ខ្ពស់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ រៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងសង្ក្រាន្តនេះ មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។
សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ឲ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។
ទិដ្ឋភាពទាំងនេះសបញ្ជាក់ថា៖ដោយសារតែប្រទេសកម្ពុជាមានសន្តិភាពពេញលេញក្រោមការដឹកនាំដោយយកចិត្តទុកដាក់ដល់ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេចបវ័រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចទាំងទ្វេបានលះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តហ៊ានបូជាឈាមស្រស់សាច់ស្រស់ដើម្បីការពារ ជូនជាតិមាតុភូមិ ទើបធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញមកដល់បច្ចុប្បន្ននេះ ជាពិសេសបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរ ដោយដោយសេរី ទៅណាមកណាដោយសុខសុវត្ថិភាព ហ្នឹងចូលរួមកម្មវិធីគ្រប់ទីកន្លែងបានជាពិសេសនៅរដូវការមានពិធីបុណ្យទានឬសង្ក្រាន្តគ្រប់រាជធានីខេត្ត។
No comments