Breaking News

ពិតជាសម្បូរមែន១កន្លែងទៀតហើយ៖ទីតាំងលួចបើកលេងជល់មាន់តាមប្រព័ន្ធកុំព្យូទ័រស្ថិតក្នុងព្រែកគយ សូមលោកអធិការស្រុកស្អាងមានមតិយល់ឃើញយ៉ាងណាជុំវិញល្បែងស៊ីសងក្នុងដែនរបស់ខ្លួន!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី១៩ខែមីនាឆ្នាំ២០២៥  ពិតជាសម្បូរមែន៖ដូចពាក្យចាស់ពោលថា ខ្មោចស្រុកមិនឱ្យដៃខ្មោចព្រៃមិនហ៊ាន ទីតាំងមួយកន្លែងទៀតហើយ កំពុងតែប្រមូលផ្ដុំលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត មានដូចជាល្បែងជល់មាន់ តាមកុំព្យូទ័រស្ថិតភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលពិតជាសម្បូរមែនតើលោក រស់ ចន្ថា អធិការស្រុកស្អាងយល់ឃើញយ៉ាងណាជុំវិញល្បែងស៊ីសុងកំពុងរីកដុះដាលក្នុងដែនរបស់ខ្លួន។។

បើតាមប្រភពប្រជាពលរដ្ឋបានបន្តប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ឱ្យដឹងថា ក្នុងឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាលនេះគឺសម្បូរណាស់ល្បែងជល់មាន់តាមអនឡាញជាពិសេសតាមកុំព្យូទ័រតែម្ដង។ អ្នកខ្លះលេងទាល់តែប្រពន្ធនិងកូនតាមហៅទៅហូបបាយ អ្នកខ្លះទៀតប្រពន្ធកូនហៅទៅប៉ះកង់ រីឯងអ្នកខ្លះទៀតប្រពន្ធកូនហៅទៅដឹកឥវ៉ាន់ឲ្យគេ  ព្រោះតែប្ដីរបស់គាត់រវល់តែជាប់នឹងការលេងល្បែងជល់មាន់ ពេលខ្លះធ្វើឱ្យពួកគាត់បង្ករហិង្សាក្នុងគ្រួសារដោយសារតែល្បែងអ្នកឯង។

ទីតាំងល្បែងស៊ីសងមួយកន្លែងទៀតគឺបើកដំណើរការជារៀងរាល់ថ្ងៃហើយដោយពុំទាន់ឃើញមានកម្លាំងជំនាញនៃប៉ុស្តិ៍ព្រែកគយនិងអធិការស្រុកស្អាងចុះបង្ក្រាបនោះទេទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកដំណើរការដោយសេរីទទួលភ្ញៀវជារៀងរាល់ថ្ងៃ។

តើទីតាំងល្បែងស៊ីសងខាងលើលោក រស់ ចន្ថា អធិការស្រុកស្អាងយល់ឃើញយ៉ាងណាដែរជុំវិញល្បែងស៊ីសងកំពុងតែរីកដោះដាក្នុងដែនរបស់ខ្លួន។ ឬក៏លោកអធិការនៅតែប្រណិតកន្តើយមិនមានវិធានការជាប់បង្ក្រាប តែយ៉ាងណាមិញប្រជាពលរដ្ឋបានលើកឡើងថាទោះបីលោកអធិការមិនបង្ក្រាបក៏លក់ឧត្តមសេនីយ៍ទោសស្នងការខេត្តកណ្តាលបង្ក្រាបដែរ។ 

លោកស្នងការខេត្តកណ្ដាលឱ្យតែឮមានល្បែងសុីសងលោកមិនបង្អងយូទេ លោកស្នងការនឹងបង្ក្រាប។ ព្រោះលោកស្នងការស្រឡាញ់សុខសុវត្ថិភាពនិងការពារជូនប្រជាពលរដ្ឋ របស់លោក  ល្បែងស៊ីសងនៅក្នុងឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាលនិងបង្ក្រាបបានចាក់ជាមិនខាន។



No comments