Breaking News

អធិការក្រុងតាខ្មៅបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនក្មេងទំនើងបានទាំងពីរក្រុមដែលបង្ករភាពវិកវរក្នុងក្រុងតាខ្មៅ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុងតាខ្មៅ៖ក្មេងទំនើង២ក្រុម សរុបចំនួន០៥នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួន ក្រោយបង្ករភាពវិកវរ(ឈ្លោះគ្នាតាមបណ្តាញសង្គមTikTok) ជួបគ្នាចៃដន្យនៅតាមផ្លូវ បង្ករជាហិង្សារវាយគ្នាទៅវិញទៅមក នៅក្រោយពន្ធធនាគារខេត្តកណ្តាល ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី រួមនឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ស្រាវជ្រាវតាមនីតិវិធីជំនាញ រហូតឃាត់ខ្លួនបានយុវជនចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅវិញទៅមក(បង្កឡើងដោយក្មេងទំនើង) កើតហេតុថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទី នៅចំណុច ផ្លូវបេតុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។



No comments