Breaking News

មងគ្របបីជាន់ជាឧបករទំនើបខុសច្បាប់ត្រូវបានធ្វើការនេសាទនៅតំបន់ឃុំឆ្នុកទ្រូបានដោយរលូន ដោយមានអ្នកការសែតជាអ្នករត់ការ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កំពង់ឆ្នាំង៖ យោងតាមសេចក្ដីរាយកាណ៍ពីអ្នកនេសាទលក្ខណះគ្រួសារនៅ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងតំបន់ឆ្នុកទ្រូបានប្រាប់ឱ្យដឹងថា រយះពេល៣ថ្ងៃកន្លងមកនេះ គេសង្កេតឃើញ អ្នកនេសាទ (មងគ្របបីជាន់) ដែលមន្ត្រីជលផលចាត់ទុកជាឧបករទំនើបខុសច្បាប់ បានចូលមកនេសាទ នៅក្នុងចំណុចព្រែកជុំរៅ ព្រែកដងគោម ព្រែកក្របីនិងព្រែកអ្នកតាស្នែង ស្ថិតនៅឃុំឆ្នកទ្រូ ស្រុកបរិបូណ៍ បានរយះពេល៣ថ្ងៃកន្លងមកហើយ តែការនេសាទប្រើឧបករទំនើបខុសច្បាប់បែបនេះបានដោយរលូន តើមន្ត្រីពាក់ព័ន្ធបានដឹងដែរឬយ៉ាងណា? ។

នេះគ្រាន់តែជាសារឬក៏ដំណឹង ឲ្យបានទៅដល់មន្ត្រីជំនាញពាក់ព័ន្ធលោកបានដឹងពីបញ្ហានេះ ព្រោះមានចន្លោះប្រហោងខ្លះដែលលោកពុំបានដឹង មានតែអ្នកសារព័ត៌មានយើងជាភ្នែកជាច្រមុះ សម្រាប់ផ្ដល់ដំណឹងជូនមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់។

យោងតាមប្រភពពីអ្នកនេសាទមងគ្របខាងលើខណៈសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ឱ្យអ្នកសារព័ត៌មានយើងដឹងថា÷ មានអ្នកកាសែតជាអ្នកនៅពីក្រោយរឿងនេះ សារព័ត៌មានយើងបានដាក់ឈ្មោះឱ្យថា ទី១ឈ្មោះអ្នកកាសែតមហាមេឃ និងម្នាក់ទៀតឈ្មោះក្ដិបកាសែត ចេញមុខកាងរត់ការណ៍ទើបពួកគេធ្វើការនេសាទបានដោយសេរីបែបនេះ៕ (វគ្គបន្ត ដាក់ឈ្មោះឲ្យចំតែម្ដង)រាយការណ៍ដោយ៖លោក អឿន វណ្ណះ(TK018)ប្រចាំខេត្តកំពង់ឆ្នាំង!!



No comments