ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍ ០៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ ខ្ញុំបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះមួយល្វែង ក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថវិកាចំនួន ៣លានរៀល ជូនដល់ក្មួយប្រុសពិការដៃទាំងសងខាង ប៉ុន្តែមានទេពកោសល្យប្រេីជេីងគូរគំនូរបាន ព្រមទាំងជួយសម្រួលផ្ដល់ទីតាំងជូនក្មួយសម្រាប់ប្រកបរបបគូរគំនូរ ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
No comments