គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកបរិបូរណ៍ ចុះបង្ក្រាបលៀសល្អិត ដែលផ្ទុយនឹងច្បាប់បានហាមឃាត់ ចំនួនពីរទីតាំង!!!
ចំនួន ០២ ទីតាំងគឺ:
១-ចំណុចមាត់ទឹកកំពង់ឆ្នុកទ្រូ
២-ចំណុចកំពង់ទឹកសេះស្លាប់ ស្ថិតក្នុងភូមិឆ្នុកទ្រូ និងភូមិសេះស្លាប់ នៃឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល៖ បានបង្រ្កាបលៀសចំនួន១១១ការ៉ុង ទម្ងន់ប្រហែលជា ៨ តោន ត្រូវបានក្រុមការងារ និងមន្រ្តីជំនាញជលផលបំផ្លាញចោលនិងបានចាក់ចូលក្នុងទឹកទន្លេវិញ ។
លោក ផល សុភាព បានណែនាំ និងពន្យល់ដល់បងប្អូន ដែលប្រកបមុខរបរ រកស៊ីលៀសក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ សូមបងប្អូនមេត្តា បញ្ឈប់ប្រើប្រាស់ ឧបករណ៍នេសាទ ដែលផ្ទុយនឹងច្បាប់បានហាមឃាត់ ដើម្បីថែរក្សាការពារ ធនធានសម្បត្តិធម្មជាតិយើងឱ្យបានគង់វង្ស សម្រាប់ក្មេងជំនាន់ក្រោយ៕
រាយការណ៍ដោយ៖ លោក អឿន វណ្ណៈ (ឌីយ៉ាម៉ង)ប្រចាំខេត្តកំពង់ឆ្នាំង!!!
No comments