សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងស៊ីសងចាក់បាល់និងជល់មាន់ដាក់កុំព្យូទ័រធំៗកំពុងដំណើរការយ៉ាងរលូនខណៈដែលលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតព្រងើយកន្តើយក្នុងការបង្ក្រាប!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី៨.១២.២០២៤ ទីតាំងល្បែងស៊ីសងមួយកន្លែងត្រូវបានបង្កប់នៅក្នុងហាងបញ្ចាំ.ដី.ឡាន ផ្ទះ.ម៉ូតូយីហោM77 កំពុងបើកដំណើរការជារៀងរាល់ថ្ងៃខណៈពេលដែលលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតព្រងើយកន្តើយក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានទីតាំងល្បែងស៊ីសងខាងលើស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមអង្គភាពរស្មីក្រុងតាខ្មៅទទួលបានទីតាំងហាងបញ្ចាំដីឡាននិងម៉ូតូយីហោM77បានបង្កប់លេងល្បែងជាច្រើនដូចជាជល់មាន់តាមកុំព្យូទ័រចាក់បាល់ដោយសម្បូរទៅដោយអ្នកញៀនល្បែងទៅលេងជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកឡើងថាកាលពីលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែតមិនទាន់បានមរណភាពលោកអធិការតែងតែចុះបង្ក្រាបទីតាំងល្បែងសុីសងនិងបង្ក្រាបគ្រឿងញៀននៅក្នុងដែនរបស់ខ្លួនយ៉ាងសកម្ម តែចំណែកលោក ព្រហ្ម ពិសិដ្ឋ ឡើងតំណែងជាអធិការក្រុងប៉ោយប៉ែតវិញហាក់បីដូចជាខ្ជិលច្រអូសព្រងើយកន្តើយអ្នកសារព័ត៌មានទំនាក់ទំនងលេខរបស់លោកក៏លោកមិនលើកទូរសព្ទដែរមិនសកម្មទទួលព័ត៌មានពីប្រជាពលរដ្ឋ។តើលោកស្នងការខេត្តបន្ទាយមានជ័យយល់ឃើញយ៉ាងណាដែរចំពោះលោកអធិការរូបនេះដែលមិនសកម្មទទួលព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានក្នុងការរាយការណ៍ទីតាំងល្បែងស៊ីសង ទង្វើអសកម្មបែបនេះហើយធ្វើឲ្យល្បែងសុីសងរីកដុះដាលពេញក្រុងប៉ោយប៉ែត។

ឬលោកអធិការរូបនេះមិនបានគោរពទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ.ឃុំមានសុវត្ថិភាព នៅតែបណ្ដោយឱ្យមានល្បែងស៊ីសងបែបនេះក្រុងប៉ោយប៉ែតមិនយូរមិនឆាប់ទេក្លាយជាសំបុកអសកម្មនៅក្នុងមូលដ្ឋានជាមិនខាននិងបង្កើតជាចោរលួច.ចោរប្លន់.ចោរឆក់.និងអំពើហិង្សាក្នុងគ្រួសារជាដើម។ព្រោះដឹងហើយថាល្បែងស៊ីសងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានបើសិនជាអាជ្ញាធរមិនមានវិធារការយកចិត្តទុកដាក់ក្នុងការចុះទប់ស្កាត់បង្ក្រាប។

ទោះបីយ៉ាងណាពលរដ្ឋនៅតែសង្ឃឹមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះជាពិសេសទីតាំងបើកល្បែងសុីសងដែលគ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវពីក្រសួងពាណិជ្ជកម្មល្បែងតែងតែឆ្លៀតឱកាសលួចបង្កប់បើកលេងល្បែងស៊ីសងដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ពលរដ្ឋតែងតែលើកសរសើរមិនដាច់ពីមាត់ពីសកម្មភាពលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោកស្នងការរូបនេះតែងតែបង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសគោរពទៅតាមគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” មានលក្ខណៈសម្បត្តិ ៧យ៉ាង របស់ក្រសួងមហាផ្ទៃ សង្ឃឹមថាលោកស្នងការនឹងបង្ក្រាបទីតាំងល្បែងសុីសងតែងតែបង្កនិងបង្កើតភាពអសកម្មដូចជាបង្កបង្កើតបទល្មើសផ្សេងៗនៅក្នុងរដ្ឋានរបស់ខ្លួនចាក់ជាមិនខាន។

យ៉ាងណាមិញពលរដ្ឋនៅតែទទួលស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យសូមប្រើកណ្ដាប់ដៃដែកបំបែកទីតាំងសំបុកទីតាំងល្បែងស៊ីសងដែលមិនមានច្បាប់ហ្នឹងអាជ្ញាប័ណ្ណត្រឹមត្រូវតែងតែបង្ករព្យុះភ្លៀងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ជាពិសេសទីតាំងបើកល្បែងស៊ីសងនេះហើយតែងតែបង្កជាបទល្មើសជារឿយៗក្រោយពីអ្នកចូលលេងល្បែងឈ្នះទៅទិញរបស់ ពេលចាញ់ល្បែងអស់លក់របស់លេងល្បែង ពេលអស់អីលក់មានតែបែកគំនិតចេញធ្វើសកម្មភាពឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកមកប្រាក់មកស្រង់ដើមលេងបន្តទៀត។

កត្តាទាំងនេះហើយគឺសម្ដែងឃើញថាទីណាបើកមានល្បែងស៊ីសងទីនោះមិនយូរមិនឆាប់និងបង្ករជាបទល្មើសដូចជាអំពើចោលកម្មផ្សេងៗជាមិនខាន។

អង្គភាពរស្មីក្រុងតាខ្មៅផ្សព្វផ្សាយភាពសកម្មនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតក៏ដូចចូលរួមចំណែកជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងក្រុង.ខេត្តដើម្បីជ្រាបជាព័ត៌មានដែលអាជ្ញាធរមិនទាន់ទទួលបាន អង្គភាពយើងនិងធ្វើការបំភ្លឺរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មានសូមអរគុណ។

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ៖0967117744/017279124/0885835777







No comments