រថយន្តកង់១០ ជាច្រើនគ្រឿង ពាក់ស្លាកលេខ វៀតណាម ត្រៀមខ្លួនដឹកជញ្ជូន សំបកកុងឡាន ចូលតាមច្រកអន្តរជាតិអន្លុងជ្រៃតើមន្រ្តីគយ និងពន្ធដារ យល់យ៉ាងណាវិញ វគ្គ១
ខេត្តព្រៃវែង៖ផ្សាយចេញថ្ងៃទី៥.១១.២០២៤ច្រកអន្តរជាតិអន្លុងជ្រៃដ៏សំខាន់មួយកន្លែង ស្ថិតនៅភូមិម៉ឺនជ័យឃុំស្មោងខាងត្បួង.ស្រុក កំចាយមារ ខេត្តព្រៃវែង កំពុងទាក់ទាញ ចំណាប់អារម្មណ៍ ឈ្មួញជនជាតិវៀតណាម ដឹកទំនេញ ចេញ ចូលគ្រប់ប្រភេទ តែអង្គភាពអ្នកសារព័ត៌មានយើង មិនទាន់ទទួលបានព័ត៌មានច្បាស់ការមួយណា ពីមន្ត្រីជំនាញនៅឡើយ។
ដោយឡែក នៅថ្ងៃទី៤ខែវិចិ្ឆកាឆ្នាំ២០២៤ អង្គភាពអ្នកសារព័ត៌មានយើង បានចុះប្រតិបត្តិការពិសេសរួមគ្នាមួយ ជាច្រើនអង្គភាព បានប្រមាញ់ បានរូបភាពមួយចំនួន របស់ជនជាតិវៀតណាម ដែលជាថៅកែក្រុមរថយន្តកុង១០ ជាច្រើនគ្រឿង ស្តុកដោយសំបកកង់ឡាន ត្រៀមនាំចេញទៅប្រទេសវៀតណាម។
ជនជាតិវៀតណាមដែលជាថៅកែ ដែលជាកន្លែងស្តុកទំនេញដ៏ធំ ប្រមូលផ្តុំដោយសំបកកុងឡានគ្រប់ប្រភេទ ដឹកជញ្ជូនចេញជារៀងរាល់ថ្ងៃ នៅក្នុងចំណុចនេះអង្គភាពអ្នកសារព័ត៌មាន សូមគោរពជូនដំណឹង ជាបឋមដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ជ្រាបជាដំណឹង ។
ទី១ ការនាំចេញទំនេញគ្រប់ប្រភេទ តំរូវអោយមានក្រុមហ៊ុនច្បាស់លាស់។
ទី២ ម្ចាស់សហគ្រាស-ក្រុមហ៊ុន ត្រូវមានទីស្នាក់ការច្បាស់លាស់ ក្នុងការកំណត់អាជីវកម្មរបស់ខ្លួន ។
ទី៣ បើយោងតាមរូបភាពដែលអង្គភាពអ្នកសារព័ត៌មានយើងប្រមាញ់បាន ទីតាំងភូមិសាស្ត្ររបស់ជនជាតិវៀតណាមរូបនោះយកមកធ្វើអាជីវកម្មស្ថិតនៅក្នុងតំបន់សរ និងមានគ្រឿងចក្រជាច្រើនគ្រឿង កំពុងបញ្ចេញសកម្មភាពចាប់ស្ទូចសំបកកុងឡានដឹកលើរថយន្តកុង១០។
តួនាទី និង ភារកិច្ច
២.៦ សាខាគយនិងរដ្ឋាកររាជធានី-ខេត្តគ្រប់គ្រង ដឹកនាំតាមឋានានុក្រមលើបណ្តាការិយាល័យគយនិងរដ្ឋាករនានាក្រោមឱវាទ រួមមាន ការិយាល័យរដ្ឋបាលនិងគ្រប់គ្រង និងបណ្តាការិយាល័យគយនិងរដ្ឋាករតាមមូលដ្ឋាន ឬតាមបណ្តាទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននានា ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់សាមីអង្គភាព តាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ រួមទាំងឥវ៉ាន់អ្នកដំណើរ រូបិយប័ណ្ណ លោហធាតុ ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ចូលរួមកសាង និងអនុវត្តនូវគោលនយោបាយនៃការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិ ព្រមទាំងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ដើម្បីជំរុញប្រសិទ្ធិភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិបំពេញភារកិច្ចស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីឬខេត្ត ក្នុងដែនសមត្ថកិច្ចរបស់សាមីអង្គភាពនីមួយៗ តាមបទប្បញ្ញត្តិជាធរមាន ដោយសហការជាមួយអង្គភាពគយនិងរដ្ឋាករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអាជ្ញាធរមូលដ្ឋាន និងតុលាការមានសមត្ថកិច្ច ក្នុងករណីចាំបាច់រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់សាខាគយនិងរដ្ឋាករ
គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាល លិខិតចេញ-ចូលផ្សេងៗ បូកសរុប និងធ្វើរបាយការណ៍លទ្ធផល ការងាររបស់សាខាគយនិងរដ្ឋាករ
រៀបចំផែនការសកម្មភាព និងផែនការចំណូល-ចំណាយថវិការបស់សាខាគយនិងរដ្ឋាករគ្រប់គ្រងធនធានមនុស្ស ស្ថិតិទិន្នន័យតារាងព័ត៌មាន និងសកម្មភាពប្រតិបត្តិរបស់មន្ត្រីរាជការក្នុងសាខា គយនិងរដ្ឋាករ
បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
No comments