សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពគាំទ្រចំពោះការដាក់អោយប្រើប្រាស់ធម្មនុញ្ញវិជា្ចជីវះសារព័ត៌មាន!!!!
សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព សូមគាំទ្រចំពោះការដាក់ឲ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវះ អ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ដើម្បីផ្តល់ធាតុចូល សម្រាប់ការបង្កើត ធម្មនុញ្ញវិជ្ចាជីវ:សារព័ត៌មាន ជាលើកដំបូងនៅកម្ពុជា។
សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពបានឃើញ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០២៤ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រកាសដាក់ឲ្យអនុវត្តធម្មនុញ្ញវិជ្ចាជីវ:សារព័ត៌មាន សមាគម យុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព យល់ឃើញថាមានប្រយោជន៍ជាច្រើន ធ្វើអោយបងប្អូនអ្នកសារព័ត៌មានយើង ចូលរួមគោរពច្បាប់របស់សារព័ត៌មាន និងការផលិតព័ត៌មានដោយមានប្រសិទ្ធភាពខ្ពស់ មិនធ្វើព័ត៌មានដែលរំលោភលើក្រមសីលធម៌ និងវិជ្ជាជីវ:របស់ខ្លួន ដែលមិនប៉ះពាល់ ដល់ប្រយោជន៍ និងសិទ្ធិបុគ្គល នៅពេលដាក់អោយ ប្រើប្រាស់ធម្មនុញ្ញវិជ្ចាជីវ:សារព័ត៌មាននេះ វាបានធ្វើអោយវិស័យសារព័ត៌មានមានការរីកចំរើនសម្រាប់ប្រទេសកម្ពុជា និងសកលលោក»។
សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព សូមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងព័ត៌មានដែលបង្កើតធម្មនុញ្ញវិជ្ចាជីវ:សារពត៌មាននេះឡើង ដើម្បីជាប្រយោជន៍ដល់សង្គម ផ្តល់នូវសិទ្ធិពេញលេញដល់អ្នកសារព័ត៌មានក្នុងការបំពេញការងារនៅក្នុងសង្គម ការផ្សាយព័ត៌មាន មានតុល្យភាព ព័ត៌មានពិត មិនក្លែងក្លាយដែលមិនធ្វើអោយប៉ះពាល់ដល់សង្គមជាតិយើង និងជួយជំរុញអោយសង្គមឆ្ពោះទៅរកភាពរីកចំរើន។
No comments