សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចុះប្រគល់ជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានជីវភាពខ្វះខាតក្នុងភូមិចំបក់ធំ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោក អ៊ុន ចានថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងថ្នាក់នាំសមាគមនិងក្រុមការងាតបាននាំយកអំណោយមនុស្សធម៌របស់សមាគមចុះប្រគល់ជូនប្រជាពលរដ្ឋមួយគ្រួសារ កំពុងជួបទុក្ខលំបាកនិងមានជីវភាពខ្វះខាតស្ថិតនៅក្នុងភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោកប្រធានសមាគមបានជួបសំណេះសំណាលជាមួយបងស្រី កែវ សុផានី អាយុ៦១ឆ្នាំនិងបងប្រុស ងិន កុសល អាយុ៥១ ឆ្នាំត្រូវជាប្តីប្រពន្ធគ្នារស់នៅក្នុងភូមិខាងលើ លោកប្រធានមានប្រសាសន៍បន្តថាដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកប្រធានបានលើកឡើងថា នេះជាអំណោយបន្តិចបន្តួចមិនអាចផ្គត់ផ្គង់ជីវភាពបងប្អូនបានរហូតនោះទេ នេះគ្រាន់តែជាការចែករំលែក ជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ អំណោយទាំងនេះដោយមានការឧបត្ថម្ភពីលោកស្រីសុភ័ណ្ឌនៅសហរដ្ឋអាមេរិកនិងស្វាមីដែលស្រឡាញ់ក្នុងកិច្ចការមនុស្សធម៌តាមរយៈសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព។

អំណោយឧបត្ថម្ភគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ១៥ គីឡូក្រាម-ទឹកស៊ីអ៊ីវមួយយួរ-ទឹកត្រីមួយយួរ-ស្ករ-ប៊ីចេង-អំបិលនិងថវិការ៥ម៉ឺនរៀល ដោយឃើញទិដ្ឋភាពជាក់ស្តែងបន្ទប់ទឹករនាបពុកបាក់អាចបង្កឲ្យផុងជើងគ្រោះថ្នាក់ដោយយក្សថាហេតុ លោកប្រធានបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀលបន្ថែមទៀតដើម្បីជួយសម្រួលទិញខ្សាច់នឹងស៊ីម៉ុងមកចាក់ក្រាលឲ្យបានរឹងមាំដើម្បីសុវត្ថិភាពនៅពេលដែលចូលបន្ទប់ទឹក។

បងប្រុសស្រីប្ដីប្រពន្ធពីរនាក់បានលើកដៃសំពះពីចម្ងាយសូមថ្លែងអំណរគុណទៅដល់លោកស្រីសុភ័ណ្ឌដែលនៅសហរដ្ឋអាមេរិកនិងស្វាមីដែលបានចូលរួមចំណែកកិច្ចការមនុស្សធម៌តាមរយៈសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព និងសូមអរគុណលោកប្រធានសមាគមដែលបាននាំយកអំណោយមកប្រគល់ជូនគាត់កំពុងតែមានភាពខ្វះខាត សូមជូនពរ លោកប្រធានសមាគមនិងថ្នាក់ដឹកនាំសមាគមក្រុមការងារទាំងអស់សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពព្រមទាំងលោកស្រីសុភ័ណ្ឌ និងស្វាមីជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



No comments