សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថ្លែងថា តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត ក្នុងចំណោមពីរនាក់លើឧទ្ធម្ភាគចក្រដែលជួបឧបទ្ទវហេតុ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅកៅអីយន្តហោះតែម្តង។

យោងតាមការធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករក ថ្លែងថា តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ។ តែមកដល់ពេលនេះ យើងមិនទាន់ដឹងថា គាត់ជួបស្ថានភាពបែបណានៅឡើយទេ។

ដោយឡែក លោក ខេង ឆៃយុទ្ធ សពរបស់គាត់គឺស្លាប់នៅលើកៅអីយន្តហោះតែម្តង ហើយតាមការសន្និដ្ឋានអាចស្លាប់ពេលយន្តហោះធ្លាក់ភ្លាមៗនោះ។ដោយ៖ កន ចំណាន



No comments