សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ុន ចាន់ថា អនុប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម បានទទួលជំនួយសប្បុរសធម៌ពីលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសសមាគមសារព័ត៌មានសុក្រឹត ដែលបានឧបត្ថម្ភ អង្ករ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា អនុប្រធានប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម បានទទួលជំនួយសប្បុរសធម៌ពីលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសសមាគមសារព័ត៌មានសុក្រឹត ដែលបានឧបត្ថម្ភ អង្ករ ៨០ការ៉ុងស្នើនិង(៤តោន) ជូនដល់សមាគមសម្រាប់ធ្វើកិច្ចការមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត។

សមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំលោក នួន នី ប្រធានសមាគម លោកប្រធានតែងតែគិតគូរុករកគ្រប់មធ្យោបាយចូលរួមកិច្ចការសង្គមការងារមនុស្សធម៌គិតគូដល់បងប្អូនជាសមាជិកមិនមែនជាសមាជិកនិងប្រជាជនពលរដ្ឋមានជីវភាពខ្វះខាតតាមរយៈអ្នកសារព័ត៌មានផ្សព្វផ្សាយ។

លោក អ៊ុន ចាន់ថា ជំនួសមុខអោយលោកប្រធានសមាគមសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខហេង សុខម៉ាលី អនុប្រធានកិត្តិយស ដែលបានចូលរួមមូលនិធិមនុស្សធម៌ក្នុងសមាគមសារព័ត៌មានសុក្រឹតសូមជូនពរលោកអនុប្រធានកិត្តិយសទាំងក្រុមគ្រួសារទទួលបានសុខភាពល្អរឹងមាំជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀតឃ្លាឡើយ។

សមាគមសារព័ត៌មានសុក្រឹតកំពុងពង្រឹងនិងពង្រីកវិសាលភាពនិងបន្តដំណើរវិវត្តគ្រប់រាជធានី/ខេត្តបន្តទៅមុខបន្ថែមទៀតដូច្នេះបងប្អូនអាចចូលរួមចំណែកកិច្ចការមនុស្សធម៌និងចូលជួយសង្គមយើងឧបត្ថម្ភជាមូលនិធិតាមរយះសមាគម។

#លេខទំនាក់ទំនង069535151

#កុងសមាគមស.ស.ក កុងដុល្លា 23000519208417

#កុងខ្មែរ 2300051920827



No comments