ពិធីបិតវគ្គអប់រំនយោបាយជំនាន់ទី៥២ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង និងប្រគល់វិញ្ញាបនបត្រ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង១៥០នាក់!!!
ភ្នំពេញ៖ថ្ងៃសៅរ៍ ៧ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៥២ ជូនដល់សិក្ខាកាម ចំនួន១៤៨នាក់ មានការសិក្សារយៈពេល៦ថ្ងៃដោយជោគជ័យ ក្នុងនោះ មានសមាភាពអ្នកចូលរួមមកពីសាខាគណបក្សប្រជាជនកម្ពុជា ភ.ព១០, ភ.ព១១, ភ.ព១២, ភ.ព១៤ និងសមាជិកគណបក្សប្រជាជនផ្សេងទៀត៕
ក្នុងកិច្ចចាំផ្តើមកម្មវិពិធីឯកឧត្តម ប៊ី ប្រេម ប្រធានគណៈឃោសនាអប់រំគណបក្សរាជធានីអញ្ជើញឡើងថ្លែងរបាយណការណ៍។
កិច្ចពិធីបន្ទាប់ឯកឧត្តម ស ឡុងដេត ជំនួសឲ្យសិក្ខាកម្មវគ្គអប់រំនយោបាយជំនាន់ទី ៥២ទាំងអស់ឯកឧត្តមសម្ដែងកតញ្ញូតាធម៌ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណៈកម្មការគណបក្សរាជធានីភ្នំពេញដែលបានរៀបចំបង្កើតវគ្គបណ្ដុះបណ្ដាលនេះឡើងជួយបណ្ដុះបណ្ដាលយើងខ្ញុំជាមន្ត្រីគណបក្សនិងជាយុវជនគណបក្សរាជធានីភ្នំពេញទទួលបាននូវចំណេះដឹងអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា។
វគ្គនយោបាយនេះពិតមានរយៈពេលខ្លីក៏ពិតមែនប៉ុន្តែដោយសារគណៈគ្រប់គ្រងដោយមានទេពកោសល្យនិងបទពិសោធន៍ក្នុងការចែករំលែកធ្វើឱ្យសិក្ខាកាមទទួលបានចំណេះដឹងបានយល់កាន់តែច្បាស់អត្តសញ្ញាណគណបក្សប្រជាជនកម្ពុជាពិតជាគណបក្សដែលចាស់ទុំខាងនយោបាយចាស់ទុំខាងការដឹកនាំប្រទេសនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ដល់ឧត្តុងឧត្តមរបស់ប្រទេសជាតិនិងប្រជាជនពុះពារគ្រប់ឧបសគ្គក្នុងកាលៈទេសៈណាក៏ដោយនឹងហ៊ានធ្វើពលិកម្មមិនរួញរាលដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម រយៈពេល ៤៥ ឆ្នាំកន្លងទៅបន្ទាប់ពីជ័យជំនះរបបប្រល័យពូជសាសន៍គណបក្សប្រជាជនកម្ពុជាដោយមានសម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនជាមគ្គុទ្ទេសដ៏ឆ្នើមតាមរយៈនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមដោយរាំរ៉ៃបង្កើតបានសន្តិភាពហ្នឹងឯកភាពជាតិពេញលេញឯកភាពទឹកដីទាំងស្រុងចាប់ពីថ្នាំ១៩៩៨ មកមកដល់បច្ចុប្បន្ន។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍មតិសំណេះសំណាលពាំនាំផ្តាំផ្ញើរពីក្តីនឹករលឹកពីអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជាព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ឯកឧត្តមលោកជំទាវ លោក លោកស្រីសមាជិកសមាជិកាគណៈអចិន្ត្រៃយ៍និងសូមថ្លែងអំណរគុណគ្រូឧទេ្ទសសកម្មជនគណបក្សនិងសិក្ខាកម្មនៃវគ្គអប់រំជំនាន់ទី៥២ទាំងអស់ តែងតែជានិច្ចការសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះទៅដល់សមាជិកសមាជិកាគណបក្សគ្រប់ទីកន្លែងគ្រប់មជ្ឈដ្ឋានតែងតែចូលរួមសុខទុក្ខជាមួយនឹងប្រជាជនកម្ពុជាគ្រប់ទីកន្លែងគ្រប់កាលៈទេសៈនិងគ្រប់សិក្ខាកាមទាំងអស់អង្គសិក្ខាកម្មទាំងមូលជាទីមេត្រីនៃវគ្គអប់រំជំនាន់ទី៥២ ។
ឯកឧត្តមពិតជាមានសេចក្តីសោមណៈរីករាយនិងចូលរួមអបអរសាទរក្លៀវថ្លាចំពោះសិក្ខាកាមទាំង១៥០ នាក់ដែលមានយុវនារីចំនួន៣៩នាក់ដែលបានខិតខំការរៀនសូត្ររយៈពេល៦ថ្ងៃ រៀនមួយថ្ងៃ រៀនទៀត រៀនអស់មួយជីវិតគណបក្សក៏ដូចគ្នាដែរទៅរៀនជាបន្តបន្ទាប់។
ឯកឧត្តមប្រធានបន្តថានៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជាដែលនៅសេសសល់ពីការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបបប៉ុល ពត ដើម្បីធ្វើការតស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ ។
ក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ៗដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះជាតិ គឺ : នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាអង្គភាពទ័ព រៀបរយដំបូងត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ព និងប្រជាជន ទូទាំងភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបបប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ព្រមជាមួយនោះមានចលនាតស៊ូប្រឆាំង ប៉ុល ពត ដែលមានរួច មកហើយ នៅខេត្តកោះកុង និងនៅភូមិភាគឦសាន រួមទាំងកម្លាំងប្រមូលផ្តុំនៅប្រទេសវៀតណាម ភាគខាងជើងក្រោយសន្ធិសញ្ញាក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ។
ផ្តើមចេញពីចលនាទាំងនេះបាន ផ្តល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្ដួលរំលំរបប ប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដ៏ស្មោះសរ ទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និង យុត្តិធម៌នានានៅលើពិភពលោកបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។
ឯកឧត្តមប្រធានបន្តថា៖គណបក្សត្រូវមានមគ្គុទ្ទេសក៍ដ៏ភ្លឺស្វាង ប្រកបដោយទេពកោសល្យខ្ពង់ខ្ពស់ ដែលតំណាង ឲ្យឆន្ទៈ ផលប្រយោជន៍ និងបញ្ញាញាណរបស់គណបក្ស និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹក នាំចាត់ចែងការអនុវត្តដោយច្នៃប្រឌិត រស់រវើកនូវសេចក្តីសម្រេចនានារបស់គណបក្សឲ្យទទួល បានលទ្ធផលល្អប្រសើរ ព្រមទាំងសមត្ថភាពក្នុងការប៉ាន់ស្មាន វាយតម្លៃសភាពការណ៍បានគ្រប់ ជ្រុងជ្រោយ រក្សាខ្ជាប់ភាពនឹងនរ និងម្ចាស់ការ ហើយដាក់ចេញនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីសម្រាប់ ដឹកនាំបានត្រឹមត្រូវនៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលគណបក្សត្រូវប្រឈមនឹងការវិវត្តន៍ដ៏ ស្មុគស្មាញបំផុត ។
មគ្គុទ្ទេសក៍គណបក្សប្រសូត្រចេញ និងរីកចម្រើនរឹងមាំពីក្នុងចលនាស្នេហា ជាតិរបស់ប្រជាជន ផ្សារភ្ជាប់ និងធ្វើជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន និងសមាជិក សមាជិកា គណបក្ស មានកិត្យានុភាពក្នុងការដឹកនាំ និងទទួលបានការគាំទ្រពីគណបក្សទាំងមូល ក្នុង ស្មារតីនេះ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស កាលពីថ្ងៃទី ១៩-២១កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
នៅលើមាគ៌ានៃជ័យជម្នះ និងដំណើរឆ្ពោះទៅមុខទៀត គណបក្សចងចាំ និងចារិកទុកជា រៀងរហូតនូវស្មារតីលះបង់ និងការចូលរួមយ៉ាងធំធេងរបស់សមាជិក សមាជិកាគណបក្ស និង ជនរួមជាតិនៅគ្រប់ទិសទីនៅក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិ និងគណបក្ស ហើយគាំទ្រ ពេញទំហឹងចំពោះបេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលជាបន្តបន្ទាប់ទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្នួលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជា អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបាន ជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិ មាតុភូមិ និងប្រជាជនសម្ដេចក៏បានចុះចេញពីតំណែងដោយប្រគល់ឲ្យយុវជនបន្តវេនរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានរៀបចំកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ចសម្រាប់ជំរុញអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា និងកំពុងប្រឹងប្រែងដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ ឆ្នាំ ២០៥០ ជាប្រទេសមាន ចំណូលខ្ពស់។
ក្នុងពេលត្រូវប្រឈមនឹងការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ បានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការចូលរួមចំណែកចុះជួយបងប្អូនប្រជាពលរដ្ឋក្នុងស្ថានភាពតានតឹងនៃភូមិសាស្ត្រនយោបាយ គណបក្សបានដឹកនាំប្រជាជនប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាច សាហាវនេះ និងអនុវត្តយុទ្ធសាស្ត្រផ្ការីកនៃការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ការពារអាយុ ជីវិតប្រជាជនមិនឱ្យធ្លាក់ក្នុងជ្រោះមរណៈ ពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន រក្សាបាន លំនឹងសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងជនរងគ្រោះពី ជំងឺនេះ ដែលបានបង្កភាពអនុគ្រោះដល់ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងការងើបឡើងនៃសេដ្ឋកិច្ចជាតិនៅអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
គណបក្សត្រូវខិតខំកសាងខ្លួនឲ្យបានរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់ តាំង ដោយចាត់ទុកការងារនេះជាការងារដែលមានអត្ថន័យកំណត់ចំពោះជោគជ័យរបស់គណ បក្ស ។ គណបក្សនយោបាយឈានមុខមួយ គឺត្រូវមានកម្មវិធីនយោបាយត្រឹមត្រូវ មានយុទ្ធសាស្ត្រ រឹងមាំ និងយុទ្ធវិធីដ៏រស់រវើក មានភាពនឹងនរនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព និងមានសេច ក្តីសម្រេចចិត្តលើបញ្ហានីមួយៗបានត្រឹមត្រូវ។
មុខនិងបញ្ចប់បិទកម្មវិធីឯកឧត្តមប្រធានបានចូលរួមប្រគល់វិញ្ញាបនបទជូនដល់សិក្ខាកម្មប្រុសស្រីចំនួន១៥៨ នាក់។និងបានថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាមដោយសប្បាយរីករាយក្រៃលែងនិងជូនពរដ៏សិក្ខាកម្មទាំងអស់ជួបតែសេចក្តីសុខក្តីចម្រើន។
No comments