សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អធិការក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញចុះបង្ក្រាបទីតាំង(ខេ ធី វី)មួយកន្លែងមិនទាន់មាន ឈ្មោះយីហោ នៅក្នុងបុរីសានហូ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន១៥នាក់ព្រមទាំងវត្ថុតាំងមួយចំនួន!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ថ្ងៃច័ន្ទ ៣រោច ខែភទ្របទ  ឆ្នាំថោះ បញ្ចស័ក ព ស ២៥៦៧ ត្រូវនិងថ្ងៃទី០៣ ខែតុលា  ឆ្នាំ២០២៣   ដោយមានចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត វេលាម៉ោង២០:០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌបានចុះបង្រ្កាបទីតាំង(ខេ សុី វី)មួយកន្លែងមិនទាន់មាន ឈ្មោះយីហោ នៅក្នុងបុរីសានហូ ដែលស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ក្នុងការប្រតិបត្តិការបង្រ្កាបទីតាំង(ខេ សុី វី)កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់មានឈ្មោះដូចខាងក្រោមៈ

១.ឈ្មោះអុឹម ចន្ធូ ហៅយ៉ា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ។ អវិជ្ជមាន(_)។

២.ឈ្មោះរឿន ចាន់រី ហៅជា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

៣.ឈ្មោះផូ លក្ខិណា ហៅស្រីពេជ្រ អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

៤.ឈ្មោះសុខ ឌីលីវ៉ា ហៅអាហ្វា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

៥.ឈ្មោះវួន ចំប៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

៦.ឈ្មោះបោន វណ្ណាម៉ានុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

៧.ឈ្មោះណា ភីងឃុន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ម៉ាឡេសុី។ វិជ្ជមាន(+)

៨.ឈ្មោះបេននី ហាស់សាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ឥណ្ឌូនេសុី។ វិជ្ជមាន(+)

៩.ឈ្មោះហាវ ណាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ចិន។ វិជ្ជមាន(+)

១០.ឈ្មោះអា វៃ ភេទប្រុស អាយុ៤០ឆ្នាំ 

ជនជាតិ ចិន។ វិជ្ជមាន(+)

១១.ឈ្មោះឆេង ថាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

១២.ឈ្មោះថេរ៉ាយុក ថាវរិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

១៣.ឈ្មោះរី គឹមហៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

១៤.ឈ្មោះផាន់ គួយ ភេទប្រុស អាយ៣៦ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

១៥.ឈ្មោះថៃ វឌ្ឌនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ។ វិជ្ជមាន(+)

សម្ភារះ និងវត្ថុ រួមមានៈ

១.កាំភ្លើងខ្លី០១ដើមម៉ាក(P114) បង់០១ (មាន១២គ្រាប់)។ 

២.ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ(KUKUBIMA)សង្ស័យជាសារធាតុញៀនមានចំនួន១៨០កញ្ចប់។ 

៣.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(RR)សង្ស័យជាសារធាតុញៀនមានចំនួន២៣កញ្ចប់។ 

៤.ថ្នាំកញ្ចប់ពណ៌ក្រហមលាយទឹកមាស(Cartier)សង្ស័យជាសារធាតុញៀនមានចំនួន៦៨កញ្ចប់។ 

៥.ថ្នាំកញ្ចប់ពណ៌ទឹកក្រូចKUKU BIMA សង្ស័យជាសារធាតុញៀនមានចំនួន១០កញ្ចប់។ 

៦.ថ្នាំកញ្ចប់ពណ៌ស្វាយលាយលឿង EXTRAJOSS សង្ស័យជាសារធាតុញៀនមានចំនួន១៣២កញ្ចប់។ 

៧.ថ្នាំកញ្ចប់ពណ៌លឿង KUKUBIMA សង្ស័យជាសារធាតុញៀនមានចំនួន៩៩កញ្ចប់។ 

៨.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច TANG សង្ស័យជាសារធាតុញៀនមានចំនួន០៤កញ្ចប់ធំ។ 

៩.ថ្នាំកញ្ចប់ពណ៌ប៉ៃតង KUKUBIMA សង្ស័យជាសារធាតុញៀនមានចំនួន៥៦កញ្ចប់។ 

១០.ដបពណ៌ខ្មៅមានអក្សរ BAR សង្ស័យជាសារធាតុញៀនមានចំនួន០៧ដប។ 

១១.ម្សៅម៉តពណ៌លឿងសង្ស័យជាសារធាតុញៀនមានចំនួន០១កូនថង់តូចនិង០១ថង់ធំ។ 

១២.ម្សៅម៉ត ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កូនថង់ធំ។ 

១៣.ម្សៅម៉តពណ៌ដីសង្ស័យជាសារធាតុញៀនមានចំនួន០២កូនថង់ធំនិង០១ប្រអប់។ 

១៤.ម្សៅម៉តពណ៌ផ្កាឈូកខ្ចីសង្ស័យជាសារធាតុញៀនមានចំនួន០១កូនថង់ធំ។ 

១៥.ម្សៅម៉តពណ៌ផ្កាឈូកចាស់សង្ស័យជាសារធាតុញៀនមានចំនួន០១ថង់ធំនិង០១ប្រអប់។ 

១៦.កញ្ឆាក្រៀម០១ថង់ធំនិង៣០កញ្ចប់តូច។ 

១៧.ថ្នាំកញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនមានចំនួន០១កញ្ចប់។ 

១៨.ម្សៅម៉តពណ៌ស្វាយសង្ស័យជាសារធាតុញៀនមានចំនួន០១កូនថង់។ 

១៩.ថ្នាំកញ្ចប់មានអក្សរ EXTRAJOSS សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់។ 

២០.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរNOCARDIA សង្ស័យជាសារធាតុញៀនមានចំនួន០៤កញ្ចប់។ 

២១.ថ្នាំគ្រាប់ពណ៌ត្រួយចេករូបបាតដៃសង្ស័យជាសារធាតុញៀនមានចំនួន២៥៤គ្រាប់។ 

២២.ម្សៅម៉ត ស ថ្លាសង្ស័យជាសារធាតុញៀនមានចំនួន០៣កូនថង់តូច។ 

២៣.ម្សៅម៉តពណ៌លឿងសង្ស័យជាសារធាតុញៀនមានចំនួន០២កូនថង់តូច។ 

២៤.ម្សៅម៉តស ថ្លាសង្ស័យជាសារធាតុញៀនមានចំនួន០១កូនថង់។ 

២៥.សំបកថង់សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ 

២៦.ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។ 

២៧.ថ្នាំកញ្ចប់មានអក្សរ SUPREME សង្ស័យជាសារធាតុញៀនមានចំនួន០១កញ្ចប់។ 

២៨.ថ្នាំកញ្ចប់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនមានចំនួន០១កញ្ចប់។ 

២៩.ថ្នាំកញ្ចប់មានអក្សរ(LV)សង្ស័យជាសារធាតុញៀនមានចំនួន០១កញ្ចប់។ 

៣០.ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន។ 

៣១.ទូរស័ព្ទដៃចំនួន០៦គ្រឿង។ 

៣២.លុយដុល្លាចំនួន១០៨ដុល្លា(មួយរយប្រាំបីដុល្លា)។ 

៣៣.លុយបាតចំនួន១១១០០បាត

(មួយមុឺនមួយពាន់មួយរយបាត)។ 

៣៤.ម្សៅម៉តពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនមានចំនួន០១កូនថង់តូច។ 

៣៥.ថ្នាំពណ៌ការ៉ុតច្រកក្នុងដបវីតាល០១ដប។ 

បន្ទាប់មកកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យទាំងអស់មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុ ញៀនលទ្ធផល(+)១៥នាក់(អត់ម្នាក់)ឈ្មោះអុឹម ចន្ធូ ភេទស្រី ។ 

បើតាមបញ្ជាក់ពីលោកអធិការក្រុងថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ១៥នាក់ គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមានផ្នែកនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគតរបាលព្រហ្មទណ្ឌបានចុះប្រតិបត្តិបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ក្នុងនោះមាន ជនជាតិឥណ្ឌូនេស៊ី២នាក់និងរឹបអូសមានអាវុធខ្លីចំនួន១ដើមនិងគ្រឿងញៀននិងសម្ភារៈប្រើប្រាស់គ្រឿងញៀនសរុបចំនួន៣៥មុខដែលបង្ក្រាបនៅទីតាំង(ខែ ស៊ី វី)កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ក្នុងបូរីសានស៊ានហូរស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។

លោកវរសនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមថា៖ក្រោយឃាត់ខ្លួនជនសង្ស័យ១៥នាក់និងវត្ថុតាងគ្រឿងញៀននិងសម្ភារៈប្រើប្រាស់គ្រឿងញៀននិងអាវុធខ្លីត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតតាមចម្លើយសារភាពនិងធ្វើតេស្តរកសារធាតុញៀនក្នុងចំណោម១៥នាក់មាន១នាក់អវិជ្ជមានសារធាតុញៀនហើយត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត៕

ក្រុងប៉ោយប៉ែតក្រោមការដឹកនាំដ៏យកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងនិងមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យពលរដ្ឋនៅក្នុងមូលដ្ឋានសង្កេតឃើញថាកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតចុះបង្ក្រាបយ៉ាងសកម្មដូចភ្លៀងរលឹមរាល់បទល្មើសដូចជាល្បែងសុីសង-ក្មេងទំនើង-ចោរលួច-ចោរឆក់-គ្រឿងញៀនជាដើមកត្តាទាំងនេះហើយទើបធ្វើពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមានចិត្តសម្នោះរីករាយយ៉ាងក្រៃលែងជាពិសេសសុខសុវត្ថិភាពទាំងពេលយប់ទាំងពេលថ្ងៃ។









No comments