សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបនល្បែងដុះស្លែរមួយកន្លែងគ្មានយីហោបើកដៃអោយខ្មែរចូលលេងនៅទល់មុខនិងសាលាខេត្តព្រះសីហនុ មហាជនរិះគន់ថា អាជ្ញាធរខេត្តព្រះសីហនុ មិនគួរមើលរំលងគួរតែចាត់មន្ត្រីជំនាញស៊ើបអង្កេតចុះបង្ក្រាប...??

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តព្រះសីហនុ៖ផ្សាយចេញថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៣ ទីតាំងបើកបនល្បែងគ្មានយីហោដុះស្លែរ ១កន្លែងនៅទល់មុខ និងសាលាខេត្តព្រះសីហនុតែម្តងស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានមហាជន និងពលរដ្ឋ រិះគន់ថា បើកល្បែងសុីសង បាញ់ត្រី ហ្គេមស្លុត និងល្បែងផ្សេងៗទៀតប្រភេទកាសុីណូកំពុងបណ្តោយអោយពលរដ្ឋខ្មែរ ទាំងស្រីទាំងប្រុស ប្រមូលផ្តុំចូលទៅលេងល្បែងទាំងយប់ទាំងថ្ងៃ នេះបើយោងតាមបណ្ដាញសារព័ត៌មានយើងទើបទទួលបាន។

យោងតាមការលើកឡើងរបស់ប្អូនប្រុសម្នាក់ ដែលជាអ្នកលេងល្បែងនៅក្នុងទីតាំងខាងលើ សុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានយើងថា ចំពោះបនល្បែងខាងលើនេះ គាត់មិនដឹងថាមានច្បាប់ឬក៏អត់ច្បាប់នោះទេ ហើយក៏មានបុគ្គលិកជនជាតិខ្មែរធ្វើការនៅក្នុងនោះច្រើនផងដែរ។

ចំពោះអ្នក ចូលលេងល្បែងវិញ មិនសូវមានជនជាតិចិនប៉ុន្មានទេ ភាគច្រើនគឺជាជនជាតិខ្មែរយើង ចូលទៅលេងហ្គេមបាញ់ត្រី មានប្រាក់តែ២ម៉ឺនរៀល ក៏អាចចូលលេងបានដែរ។

ជុំវិញបញ្ហានេះ លោកតី វិសាល អធិការក្រុងព្រះសីហនុ បានបញ្ជាក់យ៉ាងខ្លី មកកាន់បណ្ដាញសារព័ត៌មានយើង អោយដឹងថា៖ប្រហែលជាគេមានអាជ្ញាប័ណ្ណហើយមើលទៅ ទើបបានជាខេត្តមិនវិធានចាត់ការ។

គួរម្លឹកថា ជាគោលការណ៍ របស់ក្រសួងពាក់ព័ន្ធ កាស៊ីណូនីមួយៗ នៅក្នុងប្រទេសកម្ពុជា គេមិនតម្រូវអោយជនជាតិ (ខ្មែរ) ចូលទៅលេងល្បែងស៊ីសងនោះឡើយ ក្នុងនោះបើប្រជាពលរដ្ឋខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម នៅក្នុងកាស៊ីណូ គឺជារឿងត្រឹមត្រូវ។ 

ប៉ុន្តែបើប្រជាពលរដ្ឋខ្មែរ នាំគ្នាចូលទៅលេងល្បែងស៊ីសង គឺជារឿងខុសច្បាប់ មួយរយភាគរយ ដែលទាមទារអោយអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ!?

បើតាមការអោយដឹងពីលោក តី វិសាល អធិការក្រុងព្រះសីហនុបានថ្លែងប្រាប់បណ្តាញអង្គភាព{រស្មីក្រុងតាខ្មៅ}យើងដឹងថាទីតាំងកាស៊ីណូសង្ស័យប្រហែលជាមានច្បាប់អ្វីសំខាន់បើខ្មែរចូលលេងគឺខុសច្បាប់លោកអធិការបានបញ្ជាក់បន្តថាលោកឲ្យកម្លាំងជំនាញចុះទៅពិនិត្យហើយជុំវិញបញ្ហានិង??

ចំណែកឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិទើបមកកាន់តំណែងជាស្នងការជាស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់បណ្តាញអង្គភាព{រស្មីក្រុងតាខ្មៅ}យើងថាជុំវិញបញ្ហាល្បែងស៊ីសងខាងលើខាងលោកស្នងការមិនមានជំនាញបង្ក្រាបទេបើចង់ដឹងទាក់ទងទៅខេត្តទៅហើយក៏បិទទូរសព្ទ។

មហាជននិងពលរដ្ឋក្នុងក្រុងព្រះសីហនុ ស្នើរសុំដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិទើបមកកាន់តំណែងជាស្នងការជាស្នងការនគរបាលខេត្តព្រះសីហនុ មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានខេត្តចុះស្រាវជ្រាវជុំវិញការបើកលេងល្បែងស៊ីសងដែលបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងណាធិបតេយ្យដោយមិនមានការហាមឃាត់កំពុងតែប្រឆាំងនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលទប់ស្កាត់ជនជាតិខ្មែរចូលលេង។

ជុំវិញការចុះផ្សាយល្បែងស៊ីសងខាងលើកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងអង្គភាពសារព័ត៌មានរ{ស្មីក្រុងតាខ្មៅ}យើងរង់ចាំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធក្នុងក្រុងនិងខេត្តព្រះសីហនុ។ខណៈដែលរកឃើញថាមិនមានពលរដ្ឋខ្មែរចូលលេង។

សូមទំនាក់ទំនងមកកាន់ការិយាល័យនិពន្ធតាមរយះលេខទូរសព្ទ៖0967117744/012279124 🙏សូមអរគុណ🙏???






No comments