សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកសង្វៀនជល់មាន់ដុះស្លែរធំប្រចាំឃុំបឹងព្រាវ ពលរដ្ឋស្នើរសុំលោក គង់ មនោ ស្នងការខេត្តកោះកុងជួយចាត់មន្ត្រីជំនាញចុះស្រាវជ្រាវបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកោះកុង៖ផ្សាយចេញថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ ពិតជាកុះករសំបូរភ្ញៀវទៅលេងមែនទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដ៏ធំប្រចាំឃុំបឹងព្រាវ មាន២ភូមិសំរាប់ចល័តទីតាំងរបស់ខ្លួន មានភូមិទឹកប៉ោង ព្រុំប្រទល់នឹង ភូមិបឹងព្រាវ ខាងជើងផ្លូវជាតិលេខ៤៨ ស្ថិតក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងកំពុងបើកលេងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍-អាទិត្យ។

ប្រភពពីពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រែអំបិលបានលួចបង្ហើបប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងអោយដឹងថា៖ទីតាំងបើកសង្វៀនជល់មាន់ខាងលើបានបើកលេង៣ថ្ងៃនិងបានចល័តទីតាំងរបស់ខ្លួនជាប្រចាំរាល់ពេលបណ្តាញសារព័ត៌មានចុះផ្សាយតែមិនចល័តអោយទីតាំងរបស់ចេញពីស្រុកស្រែកអំបិលជាដាច់ខាត់ ហើយពលរដ្ឋលួចបង្ហើបប្រាប់បន្តថា៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងខាងលើដោយម្ចាស់ទីតាំងខាងលើមាន មានអ្នកសមត្ថភាពខ្ពស់ក្នុងរត់ការបើកល្បែងរបស់ខ្លួនបានក្នុងទឹកដីស្រុកស្រែកអំបិល។

ជុំវិញការបើកលេងល្បែងជល់មាន់និងអាប៉ោងដុះស្លែរ ក្នុងស្រុកស្រែកអំបិល ពលរដ្ឋលើកឡើងថា៖លោក ដួង វណ្ណា អធិការស្រុកស្រែអំបិលប្រហែងលជាដឹងហើយក្រោយពីបណ្តាញព័ត៌មានចុះផ្សាយតើលោកអធិការរូបនេះមានចំណាត់ការយ៉ាងណាចំពោះម្ចាស់ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។

ជៀសវាងមន្ទិលប្រជាពលរដ្ឋក្នុងមូលដ្ឋានរិះគន់ថា៖ខ្មោចស្រុកមិនបើកដៃខ្មោចព្រៃមិនហ៊ានធ្វើ ឬមានការបើកភ្លើងខៀវជាប្រពន្ធ័ យើងដឹងហើយថាមិនមានបុគ្គលម្នាក់ហ៊ានបើកល្បែងសុីសងដោយគ្មានច្បាប់អនុញ្ញាតនោះទេបើកល្បែងស៊ីសង់បានលុះត្រាតែមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបបើកបាន។

ទោះបីយ៉ាងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចមហាជនជាច្រើនបានសំណូមពរលោក គង់ មនោ ស្នងការខេត្តកោះកុង សូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានខេត្ត មេត្តាចុះស្រាវជ្រាវបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដ៏ធំខាងលើនេះផង។

ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនជូនពលរដ្ឋនៅក្នុងមូលដ្ឋានសុខសុវត្ថិភាពទាំងពេលយប់ពេលថ្ងៃ។



No comments