សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ផ្លូវជាតិលេខ៣៦៩ស្ថិតក្នុងភូមិកោះក្របីកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋទទូចឱ្យមន្ត្រីជំនាញសាធារណការខណ្ឌច្បារអំពៅពន្លឿនការជួសជុលឡើងវិញ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាពលរដ្ឋធ្វើដំណើរនៅលើបណ្តោយផ្លូវជាតិលេខ៣៦៩  កំពុងតែត្អូញតែជាខ្លាំងខណៈផ្លូវមានទឹកដក់ និងគ្រលុកធំៗ ដែលពិបាកបើកបរ និងធ្វើដំណើរ ផ្លូវដែលរងការខូចខាតនេះស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យើងក្រឡេកមើលផ្លូវជាតិលេខ៣៦៩ កំពុងតែរិះគន់ពីប្រជាពលរដ្ឋមូលដ្ឋាននិងបងប្អូនធ្វើដំណើរទៅមកមានការព្រួយបារម្ភជាខ្លាំងខណៈផ្លូវមានទឹកដក់ និងគ្រលុកធំៗ ដែលពិបាកបើកបរផ្លូវកំពុងរងខូចខាតនេះនៅចំណុចក្បែរស្ពានព្រែកសំរោងដែលជាកំណាត់ផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិលេខ១និងផ្លូវជាតិ១១៤ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កការលំបាកដល់ការធ្វើដំណើរ។ 

ខណៈពលរដ្ឋដែលរស់នៅតំបន់នោះ ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងសាធារណការពន្លឿនការជួសជុលរឺស្ថាបនាឱ្យបានឆាប់រហ័សប្រកបដោយគុណភាពខ្ពស់។

សូមបញ្ជាក់ថា៖ផ្លូវដែលខូចខាតនេះបើយើងធ្វើដំណើរពីក្រុងតាខ្មៅផ្លូវជាតិលេខ១១៥ឆ្លងស្ពានព្រែកសំរោងមកដល់ផ្លូវ១១៤ វង់រង្វង់មូលនាងនាគមួយជុំចុះមកក្រោមបត់ឆ្វេងដៃក្រោមស្ពានព្រែកសំរោងស្ថិតលើផ្លូវលេខ៣៦៩ ចម្ងាយពីស្ពានព្រែកសំរោងជាង១០០ម៉ែត ទល់មុខអាជីវកម្មដេប៉ូលក់ខ្សាច់មួយកន្លែងក្នុងភូមិកោះក្របី គេឃើញមានជង្ហុកធំៗ កន្លែងខ្លះមានទឹកដក់ ខ្លះដាច់កៅស៊ូមានសភាពរដិបរដុប ខណៈអ្នកដំណើរស្រីប្រុសធ្វើដំណើរដោយប្រុងប្រយ័ត្ន ព្រោះខ្លាចមានគ្រោះថ្នាក់ ដោយសារស្ថានភាពផ្លូវមានការលំបាកខ្លាំង ជាពិសេសពេលមេឃភ្លៀង។ អ្វីដែលគួរឱ្យកត់សម្គាល់ ផ្លូវនេះសំបូរឡានកែរច្នៃដឹក និងឡានដឹកជំនិញធំៗចម្រុះមុខ ដែលជាហេតុធ្វើឱ្យផ្លូវនេះកាន់តែមមាញឹក។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ៣៦៩ ពិសេសត្រង់ចំណុចភូមិកោះក្របី សង្កាត់ព្រែកថ្មី  ត្អូញត្អែរថាផ្លូវទឹកដក់ និងគ្រលុកធំៗ ពិបាកធ្វើដំណើរ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនានា ហើយពួកគេស្នើសុំឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដោយយកចិត្តទុកដាក់ ដើម្បីពន្លឿនការជួសជុលផ្លូវនេះឱ្យបានឆាប់រហ័ស ពលរដ្ឋលើកឡើងថាផ្លូវនេះជាផ្លូវសំខាន់មិនអាចខ្វះបានសម្រាប់ការធ្វើដំណើរប្រកបការងារជាប្រចាំថ្ងៃ។

អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងក្រោយពីទទួលដំណឹងរាយការណ៍ប្រជាពលរដ្ឋមានផ្លូវកំពុងរងខូចខាតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ក៏បានចុះទៅផ្តិតរូបភាពទីតាំងជាក់ស្ដែងនិងបានរាយការណ៍ជូនលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅជុំវិញនឹងការខូចខាតផ្លូវនៅចំណុចទីតាំងខាងលើលោកអភិបាលខណ្ឌថ្លែងប្រាប់អង្គភាពយើងឲ្យដឹងថាលោកសូមអគុណលោមបានទទួលដំណឹងហើយលោកនឹងឲ្យមន្ត្រីជំនាញរបស់លោកចុះទៅពិនិត្យដល់ទីតាំង។

ក្រោយពីបណ្ដាញព័ត៌មានយើងបានរាយការណ៍ជូនលោកអភិបាលខណ្ឌច្បារអំពៅភ្លាមៗនោះឃើញលោក ហុង ឆាយ ចៅសង្កាត់រងទី១នៃសង្កាត់ព្រែកថ្មីបានដឹកនាំគណៈប្រជាការឯកភាពសង្កាត់ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ចុះទៅ ពិនិត្យទីតាំងផ្លូវខូច ទឹកដកនិងគ្រឡុកធំៗនៅចំណុចភូមិកោះក្របីនិងបានបាចទឹកចេញលាយស៊ីម៉ុងនិងគ្រួសខ្សាច់ចាក់បំពេញរួចរាល់។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តថាផ្លូវមួយខ្សែនេះតែងតែរងការគំរាមកំហែងពីសំណាក់ម្ចាស់អាជីវកម្មដេប៉ូលក់ខ្សាច់មួយចំនួនដែលមានរថយន្តកែច្នៃធុនធំនិងតូចជាច្រើនគ្រឿងដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យដោយមិនកំណត់នៃបរិមាណទម្ងន់ដែលក្រសួងសាធារណការដែលបានហាមឃាត់មិនឲ្យដឹកលើសចំណុះតែផ្ទុយទៅវិញប្រជាពលរដ្ឋសង្កេតឃើញថាម្ចាស់អាជីវកម្មជាច្រើនកន្លែងក្នុងសង្កាត់ព្រែកថ្មីតែងតែធ្វើអាជីវកម្មរបស់ខ្លួនដោយមិនបានកំណត់អប្បបរិមាទម្ងន់ឲ្យបានត្រឹមត្រូវស្តង់ដារទៅតាមក្រសួងសាធារណការដឹកទៅតាមការកំណត់នោះទេ។

ពលរដ្ឋសង្ឃឹមថាលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងចាត់វិធានការចំពោះម្ចាស់អាជីវកម្មដេប៉ូខ្សាច់ណាដែលដឹកជញ្ជូនដោយលើសចំណុះមិនគោរពទៅតាមការណែនាំរបស់ក្រសួងសាធារណការជញ្ជូនក្នុងការធ្វើអាជីវកម្មរបស់ខ្លួនដែលកំពុងបង្កឲ្យផ្លូវរបស់សាធារណរដ្ឋមានការខូចខាតជាបន្តបន្ទាប់បានជាក់ជាមិនខាន!!




No comments