សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព បើកកិច្ចប្រជុំប្រកាសសម្រេចតែងតាំង លោក ម៉ៅ ប៊ុនរី ជាប្រធានស្តីទីនិងបូកសរុបរបាយការណ៍ប្រចាំខែ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នាល្ងាចថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោក នួន នី ប្រធានក្រុមប្រឹក្សាសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពនិងលោក លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាបើកកិច្ចប្រជុំប្រកាសសម្រេចតែងតាំង លោក ម៉ៅ ប៊ុនរី ជាប្រធានស្តីទីជំនួសលោក សាំតុលា ប្រធានសមាគមនិងប្រកាសផ្លាស់ប្ដូរថ្នាក់ដឹកនាំនិងបូកសរុបរបាយការណ៍ប្រចាំខែកញ្ញានិងបន្តទិសដៅខែតុលា។

លោក នួន នី ប្រធានក្រុមប្រឹក្សាបានលើកប្រសាសថាដោយហេតុលោក សាំ​ តុលា ប្រធានសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពមានជំងឺប្រចាំកាយបានសុំសំរាកពីការងារមួយរយះដើម្បីព្យាបាលជំងឺ។

ក្នុងឱកាសនោះដែរលោក នួន នី ប្រកាសសម្រេចតែងតាំងលោក ម៉ៅ ប៊ុនរី ជាប្រធានស្ដីទីនិងលោក ម៉ក សារិទ្ធ​ ជាអគ្គលេខាធិការរងទទួលបន្ទុកគ្រប់គ្រងការងារខេត្តស្វាយរៀងលោក ហ៊ុំ វឌ្ឍណេ អគ្គលេខាធិការរងដោះស្រាយវិវាទ ទូទៅនៃសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព។

ជាចុងក្រោយលោក នួន នី ដាក់តឿនជំនួយស្មារតីទៅដល់ថ្នាក់ដឹកនាំនៃសមាគមទាំងអស់ពង្រឹងសមត្ថភាពតាមក្រុមៗរបស់ខ្លួននីមួយៗឲ្យខ្ចប់ខ្ជួនចេះយកយល់គ្នាចេះយកឧស្សាគ្នាទៅវិញទៅមកនិងចេះជួយគ្នាក្នុងគ្រាលំបាកជាពិសេសគោរពនូវច្បាប់ចរាចរផ្លូវគោកជាចំបងក៏ដូចជាបញ្ជៀសគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ៕



No comments