សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កិច្ចសន្យាទៀតហើយ៖បណ្តាញព័ត៌មានក្នុងស្រុកថ្លែងអំណគុណចំពោះលោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមដែលបានយកចិត្តទុកខ្ពស់ក្នុងការចុះបង្ក្រាបទីតាំងបើកល្បែងក្នុងដែនរបស់ខ្លួននិងបានធ្វើកិច្ចសន្យា!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



សូមរំលឹកថា៖ប៉ុន្មានថ្ងៃនេះបណ្ដាញព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយទីតាំងល្បែងសុីសងជាច្រើនកន្លែងក្នុងស្រុកស្រីសន្ធរភ្លាមៗដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមបានចាត់បញ្ជាកម្លាំងចុះបង្ក្រាបដល់ទីតាំងនឹងបានធ្វើកិច្ចសន្យាក្នុងកិច្ចសន្យានោះក៏បានហាមមិនឲ្យលេងបន្តទៀត។

សូមបញ្ជាក់ថា៖ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនបងប្អូនសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេត ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានថាមានការលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេតចំនួនបីទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ភ្លាមនោះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ,កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ចំនួន០៣ទីតាំងគឺ៖ ទីតាំង១ និងទី២ ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ និងទីតាំងទី៣ នៅក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ជាលទ្ធផលពេលកម្លាំងជំនាញយេីងបានចុះទៅដល់ទីតាំងទាំងបីខាងលើ ហេីយបានជួបជាមួយម្ចាស់ទីតាំង និងតាមការពិនិត្យជាក់ស្តែងឃើញថា មានសកម្មភាពលួចលេងល្បែងជល់មាន់តាមប្រព័ន្ធអុីនធឺណេត ចំនួន០២ទីតាំង ចំណែក០១ទីតាំងទៀតមិនមានការលួចលេងល្បែងស៊ីសងនោះទេ ។ 

ជាមួយគ្នានោះដែរ សមត្ថកិច្ចជំនាញបានធ្វើការអប់រំណែនាំចំពោះម្ចាស់ទីតាំងទាំង០៣ខាងលេី និងធ្វេីកិច្ចសន្យាអប់រំបញ្ឈប់ មិនឲ្យមានសកម្មភាពលួចបើកលេងល្បែងសុីសងខុសច្បាប់ បន្តទៀតជាដាច់ខាត ។

ក្នុងនោះដែរសមត្ថកិច្ចបញ្ជាក់ថា៖អាជ្ញាធរមូលដ្ឋានបន្ដតាមដានរាល់សកម្មភាពល្មើសច្បាប់ខាងលើ ប្រសិនបើមានការប្រព្រឹត្តខុសពីកិច្ចសន្យា និងចាត់វិធានការតាមច្បាប់ ។ 

ជាចុងក្រោយបងប្អូនសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គមហ្វេកប៊ុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចង្អុលបង្ហាញទៅដល់កម្លាំងជំនាញនៃស្នងការដ្ឋានខេត្តនិងជំនាញសមត្ថកិច្ចក្នុងមូលដ្ឋានចុះបង្ក្រាបទីតាំងក្នុងដែនរបស់ខ្លួន ហើយពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាការចុះបង្ក្រាបល្បែងស៊ីសងជាច្រើនកន្លែងនេះនឹងមានតម្លាភាពខ្ពស់មិនអាចបើកលេងបន្តទៀតបានទេហើយកិច្ចសន្យានេះនឹងមានសុពលភាពជានិច្ច។

ពីព្រោះមហាជននិងបងប្អូននៅក្នុងមូលដ្ឋានតែងឃើញថាទីតាំងជាច្រើនកន្លែងនេះកន្លងមកតែងតែឃើញមន្ត្រីអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានធ្លាប់ធ្វើកិច្ចសន្យាជាច្រើនដងច្រើនសាហើយនៅតែបើកលេងបានដដែល ។

ពលរដ្ឋនៅតែសង្ឃឹមយ៉ាងមុតមាំថា៖ទីតាំងជាច្រើនកន្លែងនេះមិនមានអវត្តមានបន្តលេងទៀតនោះទេក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីជំនាញនៃមូលដ្ឋានជៀសវាងក្រាកន្ទេរធំបន្លំដេកត្រីងៀតឆ្លៀតពងបន្តទៀត។





No comments