សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្ងាត់ៗរណ្ដៅដីល្មើសច្បាប់ដ៏ធំរបស់លោក អ៊ុក រដ្ឋា នៅស្រុកខ្សាច់កណ្ដាលត្រូវក្រសួងសេដ្ឋកិច្ច ផាកពិន័យចំនួន៣លានដុល្លារ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កណ្តាល៖ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផាកពិន័យរណ្តៅដីល្មើសច្បាប់ធំមួយក្នុងស្រុកខ្សាច់កណ្តាល ដែលគេស្គាល់ម្ចាស់អាជីវកម្មឈ្មោះ អ៊ុក រដ្ឋា ជាទឹកប្រាក់ចំនួន៣លានដុល្លារ។

ការពិន័យនេះ ក្រោយពីរណ្ដៅដីរបស់ឈ្មោះ អ៊ុក រដ្ឋា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋ ក្នុងការធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែ ផុតសុពលភាព ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្រសួងសេដ្ឋកិច្ច ទុកពេលឲ្យ៣០ថ្ងៃ ហើយបើមានការយឺតយ៉ាវត្រូវរងការពិន័យ២ភាគរយ នៃទឹកប្រាក់ដែលជំពាក់ជារៀងរាល់ខែ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម នឹងត្រូវបង្កកគណនីក្រុមហ៊ុននៅគ្រប់ធនាគារទាំងអស់ ហាមឃាត់ការនាំចេញនាំចូល បង្កការផ្ទេរកម្មសិទ្ធិ ការធ្វើអំណោយ ផ្ទេរមរតក ហាមឃាត់ការចូលរួមដេញថ្លៃ ផ្អាកការផ្តល់ការអនុញ្ញាតវិនិយោគ ផ្អាកការសាងសង់ ហើយវិធីចុងក្រោយ គឺប្តឹងទៅតុលាការ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រុមការងារចម្រុះគណៈកម្មាធិការបង្រ្កាបបទល្មើសការធ្វើអាជីវកម្មធនធានរ៉ែ ខេត្តកណ្តាល បានចុះត្រួតពិនិត្យការដ្ឋានរណ្តៅដីរបស់ក្រុមហ៊ុនខាងលើ និងបានរកឃើញថា ការដ្ឋាននេះ បានធ្វើអាជីវកម្មលើអាជ្ញាបណ្ណដែលហួសសុពលភាព តាំងឆ្នាំ២០១៨មកម្ល៉េះ ហើយកាលណោះមេការក្រុមហ៊ុនបានប្រើបក្ខពួកបើករថយន្តមកពាំងផ្លូវក្រុមការងារថែមទៀតផង។

ក្រោយពីធ្វើការពិនិត្យវាស់វែងរបស់ក្រុមការងារអន្តរក្រសួង ឃើញថា ក្រុមហ៊ុនបានជីកអាចម៍ដីលក់ ដោយមិនបានបង់សួយសារចូលរដ្ឋជាង១លានម៉ែត្រត្រីគុណ ទើបក្រុមការងារ ធ្វើការគណនីនិងពិន័យទៅតាមច្បាប់៕



No comments