សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងហាងកាហ្វេរមួយកន្លែងបណ្តោយផ្លូវព្រះមុនីវង្សជាប់ ហាងសាច់អាំង(ទូទូBBQ)បើកល្បែង សុីសងជល់មាន់ អនឡាញរាល់ថ្ងៃបែរជាលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមរក្សាភាពស្ងៀមស្ងាត់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កំពង់ចាម៖ផ្សាយចេញថ្ងៃទី៥.៨.២០២៣ ហាងកាហ្វេរមួយកន្លែងបណ្តោយផ្លូវព្រះមុនីវង្សជាប់ហាងសាច់អាំង(ទូទូBBQ) កំពុងបើកល្បែងសុីសងជល់មាន់អនឡាញរាល់ថ្ងៃស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ពលរដ្ឋលើកឡើងថា៖លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម ប្រហែលជាជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផង សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកដំណើររាល់ថ្ងៃដោយពុំទាន់ឃើញអវត្តមានសមត្ថកិច្ចណាម្នាក់ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនោះឡើយដើម្បីធ្វើការទប់ស្កាត់ឬបង្ក្រាបទាន់ពេលវេលា។

ជៀសវាងមន្ទិលប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថាបើកមិនមានការបើកភ្លើងជាប្រពន្ធ័ពីអាជ្ញាធរពាក់ពន្ធ័នោះទេទីតាំងបើកលេងល្បែងជាច្រើនកន្លែងក្នុងក្រុងកំពង់មិនហ៊ានបើកដំណើរនោះទេ។

ពលរដ្ឋសង្ឃឹមថា៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមទើបមកកាន់តំណែងជាស្នងការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបទីតាំងបើកល្បែងសុីសងមួយកន្លែងនេះបានចាក់ជាមិនខាន ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកស្នងការខេត្តកំពង់ចាម និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួនបន្តទៀតដើម្បីភូមិ/ឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0967117744/017279124



No comments