ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួន!!!
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង។
នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ២០:៤០ នាទី នៅចំណុច បន្ទប់ជួលស្ថិតនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ធាក់បំបាក់យកស្លាកលេខម៉ូតូ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០២ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរ ។
១/ឈ្មោះ អ៊ន សំអាត ហៅ រ៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២/ឈ្មោះ អឿត សុជីត ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ប្រហែល ០២:៣០ នាទី នៅចំណុចក្រុមទី ២៦ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង ០២ នាក់ ខាងលើ រួមជាមួយបក្សពួកមានគ្នា ចំនួន ១៤ នាក់ទៀត ( ដែលកំពុងរត់គេចខ្លួន ) បានជិះម៉ូតូ ចំនួន ០៧ គ្រឿង បានធ្វេីសកម្មភាព គប់ដុំថ្ម និង ធាក់បំបាក់យកស្លាកលេខម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ ចក់ សាន្ត ហៅ ង៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពីធ្វេីសកម្មភាពរួចក្រុមជនសង្ស័យខាងលេីក៏បានជិះម៉ូតូរត់គេចខ្លួនបាត់អស់ រហូតមកដល់ថ្ងៃខែខាងលេី ទេីបកម្លាំងយេីងធ្វេីការឃាត់ខ្លួនបាន ។
វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO-9658 -ស្លាកលេខម៉ូតូ ០១ សន្លឹក ( បាត់ដំបង 1S-9145 ) ជាស្លាកលេខរបស់ម៉ូតូជនរងគ្រោះ ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
No comments