សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ហ្គេមបាញ់ត្រី និងល្បែងផ្សេងទៀតប្រភេទកាស៊ីណូ យីហោ (ចូស្នូកឃឺ) សូមអាជ្ញាធរក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ផ្សាយចេញថ្ងៃទី២១.០៦.២០២៣ ទីតាំងបើកលេងល្បែងសុីសងដ៏ធំបង្កប់ក្នុងផ្សារចិន មួយកន្លែង យីហោ( ចូស្នូកឃឺ )តាមបណ្តោយផ្លូវលេខ៧៨ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើកដំណើរការលេងល្បែងសុីសងដុះស្លែរហើយ រហូតមកដល់ពេលនេះ អាជ្ញាធរ ខណ្ឌចំការមន មិនទាន់មានចំណាត់ការក្នុងការចុះបង្ក្រាបនៅឡើយទេ បើទោះជាមានសេចក្តីរាយការណ៍ ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយពាក់ព័ន្ធ នឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាន។

បើតាមប្រភពបានបង្ហើបប្រាប់ថា កន្លងមក លោកអភិបាលខណ្ឌចំការមន តែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌចំការមន ចុះបង្ក្រាប ល្បែងស៊ីសង និងហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស  និងសារធាតុញៀនជាដើម ប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែង ស៊ីសងខាង លើនេះចាប់ផ្ដើម បើក លេងល្បែង យ៉ាងសកម្មក្នុងមូលដ្ឋានដោយ មិនរំខានដល់សមត្ថកិច្ចក្នុងខណ្ឌចំការមន ។

ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននិង  អនុសាសន៍សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឬមួយក៏ បនល្បែងខាងលើមានខ្សែធំ បានជាអភិបាលខណ្ឌចំការមន មិនហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកចូលលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាច សមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើ មានការយាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការនគរបាលអធិការខណ្ឌចំការមននិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងរបស់ខ្លួនចុះស្រាវជ្រាវដល់ទីតាំងនិងធ្វើការបង្ក្រាបទីតាំងល្បែសុីសងខាងលើចៀសវាងមហាជនជាច្រើនមានការងើយឆ្ងល់ដាក់ការសង្ស័យថាអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានអសមត្ថិភាពក្នុងការបង្ក្រាបល្បែងសុីសងទើបអំពើចោរកម្មមានកើតឡើងជាហូរហែ។

ទោះបីយ៉ាងណាមិញប្រជាពលរដ្ឋនៅតែទទូចស្នើសុំឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ ពលរដ្ឋនិងមហាជនជាច្រើនតែងតែសង្កេតឃើញថាឯកឧត្តមទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបល្បែងស៊ីសងដែលខុសច្បាប់និងគ្មានច្បាប់អនុញ្ញាតនៅក្នុងមូលដ្ឋាននិងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗជូនប្រជាពលរដ្ឋ។




No comments