សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

តារាងបាល់ទះមួយកន្លែងបើកល្បែងសុីសងជល់មាន់តាមអនឡាញប្រហែលជាអាជ្ញាធរស្រុកភ្នំស្រួចត្រូវថ្នាំសណ្តំទើបមិនបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ស្ពឺ៖ផ្សាយចេញថ្ងៃទី២៤.០៦.២០២៣ តារាងបាល់ទះគ្មានយីហោមួយកន្លែងបើកលេងល្បែងសុីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញ ស្ថិតក្នុងភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ទីតាំងបើកលេងល្បែងមួយនេះសំបូរអតិថិជនច្រើនណាស់ចូលទៅលេងរាល់ថ្ងៃបែរសមត្ថកិច្ចប៉ុស្តិ៍ត្រែងត្រយឹងរក្សាភាពស្ងប់ស្ងាត់រឺក៏ត្រូវថ្នាំសណ្តំទៅហើយទើបទន់ដៃទន់ជើងមិនមានកម្លាំងកំហែងចុះបង្ក្រាបនៅបណ្តែតបណ្តោយអោយបើកលេងដោយសេរី។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹម ថាលោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួចនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើរកម្មប្រេងផ្សេងនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។



No comments