សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ុន ចាន់ថា អនុប្រធានសមាគមសារព័ត៌មានសុក្រឹតបានដឹកនាំក្រុមកាងាចូលជួបសម្តែងការគួសមលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តបាត់ដំបង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត លោក អ៊ុន ចាន់ថា អនុប្រធានសមាគមនិង លោក សុិន ខ្វាន់ឆា អគ្គលេខារងទទួលបន្ទុកដោះស្រាយវិវាទ បានដឹកនាំក្រុមកាងាថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រិត ចូលជួបសម្តែងការគួរសមលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក ចៀក ថានិន ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល។

ក្នុងនោះដែលលោកវរសេនីយ៍ឯក  ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតស្រាលបានស្វាគមន៍និងសម្តែងទឹកចិត្តសោមនសរីករាយជាមួយក្រុមការងាថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹត ដោយមានភាពស្និតស្នាលនិងបានលើកប្រសាសន៍ល្អៗពាក់ពន្ធ័និងវិជ្ជាជីវៈសារព័ត៌មាននិងបានកោតសសើរដល់សមាគមសារព័ត៌មានសុក្រឹតដែលមានលោក នួន នី ជាប្រធានក្នុងការដឹកនាំ។

ក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ថា អនុប្រធានសមាគមបានពាំនាំប្រសាសន៍លោក នួន នី ប្រធានសមាគមសូមថ្លែងអំណអគុណដល់ លោកវរសេនីយ៍ឯក  ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតស្រាលស្រាលនៃស្នងការដ្ឋានខេត្តបាត់ដំបងដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលស្វាគមន៍ដល់ក្រុមការងារសមាគម និងជូនពរ លោក ឧត្តមសេនីយ៍ត្រី ស្នងការរងនិងលោកស្រីព្រមទាំងបុត្រាបុត្រីជួបសេចក្តីសុខសេចក្តីចំរើន និងពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាតឃ្លៀរឡើយ។



No comments