សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងនគរបាល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួននៅក្នុងក្រុងប៉ោយប៉ែត..!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បន្ទាយមានជ័យ៖ក្រោមការយកចិត្តទុកដាក់បញ្ជារដ៏ម៉ឺងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ក្រោមការបញ្ជារផ្ទាល់ ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១:១០ នាទីយប់ថ្ងៃ ពុធ ១៣ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។


លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ ដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នឹង កម្លាំងប្រជាការពារភូមិ ចុះធ្វើការល្បាតក្នុងភូមិសាស្ត្រ នៅចំណុចស្នាក់ការភូមិ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញបុគ្គល សង្ស័យមានគ្នាចំនួន ០៣ នាក់ជិះម៉ូតូអត់អាវ ភ្លាមនោះកម្លាំងនគរបាលបានសុំធ្វើការត្រួតពិនិត្យ ពួកគេបានឃើញសមត្ថកិច្ចក៏នាំគ្នារត់ តែត្រូវបានកម្លាំងយើងតាមទាន់ ហើយបានសុំធ្វើការត្រួតពិនិត្យលើខ្លួន ជនសង្ស័យ ទាំងបីនាក់នោះឃើញមានវត្ថុតាង ម្សៅក្រាមពណ៏ សថ្លា សង្ស័យជាសារធាតុញៀន នឹងថ្នាំគ្រាប់wy ពណ៏ក្រហម មួយចំនួន សរុប ២២កូនថង់តូច នឹងចំនួន ០២ ថង់ធំល្មម មានលាយថ្នាំគ្រាប់ អក្សwy មួយចំនួន ។

ជនសង្ស័យទាំង បី នាក់មានឈ្មោះ ៖
១/ ឈ្មោះ រស់ សារុន ហៅឡយ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវត្ថុតាង ម្សៅក្រាមពណ៏ សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៩ កូនថង់តូច លាយថ្នាំគ្រាប់អក្សរ wy  ចំនួន ៣២គ្រាប់ ដកហូតពីមួក ពណ៏ខ្មៅ ឈ្មោះ រស់ សារុន ហៅឡយពាក់ជាប់និងក្បាល។

២/ ឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវត្ថុតាង ម្សៅក្រាមពណ៏ សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៥ កូនថង់តូច លាយថ្នាំគ្រាប់អក្សរ wy ចំនួន ៩២គ្រាប់ ដកហូតចេញពីកាបូបស្ពាយ នឹងចំនួន ០២ថង់ធំល្មម  ចាប់យកពី កូនកាបូបខ្មៅតូច។

៣/ ឈ្មោះ ម៉ែន សុភក្រ័ ភេទប្រុស អាយុ ៣៩ ឆ្នាំ បន្ទប់ជួលជិតខារ៉ាអូនខេ AGA រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវត្ថុតាង ម្សៅក្រាមពណ៏ សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៥ កូនថង់តូច នឹងថ្នាំគ្រាប់អក្សរ wy ចំនួន ០៣កូនថង់ ចំនួន ២៥ គ្រាប់ ។

បច្ចុប្បន្ន៖កម្លាំងនគរបាលជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនីតិវិធី និងស្រាវជ្រាវរកប៉ាក់ពួករបស់គេដែលនៅសេសសល់ យកមកបន្តរអនុវត្តនិតិវិធី ៕

#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!


No comments