ជនបរទេសសង្ស័យ០៣នាក់ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនសំណុំរឿងទៅតុលាការ..!!!
បន្ទាយមានជ័យ៖ ករណីជនជាតិថៃនិងចិនបើករថយន្តបុកម៉ូតូកង់បីស្រាបៀរ នៅក្រុងប៉ោយប៉ែតសមត្ថកិច្ចអាវុធហត្ថរកឃើញបទព្រហ្មទណ្ឌមួយទៀតរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ករណីជនជាតិថៃ និងចិនមួយក្រុមមានគ្នា៥នាក់ បើករថយន្តម៉ាកLexus RX330 ពាក់ផ្លាកលេខភ្នំពេញ.2BC-5949 ពណ៌ទឹកប្រាក់ បើកបរក្នុងល្បឿនលឿនហើយរ៉េចុះឡើង បានជ្រុលបុកកង់បីស្រាបៀរនៅមុខវត្តផ្សារកណ្តាលកាលពីវេលាម៉ោង១១.៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដែលមានអ្នកនៅក្នុងរថយន្តរត់យកកាំបិតប៉ាំងតោទៅលាក់ក្នុងធុងសំរាម និងជនរងគ្រោះជាជនជាតិចិនយំឲ្យស្រែកឲ្យជួយនោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថា ជាករណីហិង្សាដោយចេតនា ដែលជនជាតិថៃ៣នាក់ យកកាំបិតកាប់លើជនរងគ្រោះជាជនជាតិ២នាក់ដែលឃើញរបួសស្នាមជាច្រើនកន្លែងនៅក្នុងរថយន្ត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មាន៖
១.ឈ្មោះ Soraprach Kiryapong ភេទប្រុស ជនជាតិថៃ,
២.ឈ្មោះ Supphachai Setteemut ភេទប្រុស ជនជាតិថៃ ។
៣.ឈ្មោះ MONSAK AIMYOO (ហៅសៀ) ភេទប្រុស ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីករណីរថយន្តបើកបុកម៉ូតូកង់បីដឹកស្រាបៀររួច ឃើញសកម្មភាពខាងលើនេះ សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតមានការសង្ស័យ បានឃាត់ខ្លួនជនជាតិថៃ និងចិន ទាំងនោះសួរ នាំរួច ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះជាជនជាតិចិនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្ត។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សមត្ថកិច្ចអាវុធហត្ថមិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យជនជាតិថៃប្រើអំពើហិង្សាលើជនជាតិចិន២នាក់នោះឡើយ។ មិនដឹងថា ជាករណីចាប់ជម្រិត ឬករណីជម្លោះចងគំនុំឬយ៉ាងណានោះតេ៕
ដោយ៖លោក សៅ កុសល ហៅតាខ្មៅ០៤..!!!
No comments