សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងស្ថិតក្នុងឃុំតាសែនពលរដ្ឋស្នើសុំអាជ្ញាធរពាក់ព័ន្ធស្រុកកំរៀងមានវិធានការទប់ស្កាត់និងបង្ក្រាប់ផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបាត់ដំបង៖ផ្សាយចេញថ្ងៃទី១២.០៣.២០២៣ ទីតាំងល្បែងសុីសងបង្កប់ក្នុងហាងកាហ្វេគ្មានយីហោស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កំពុងបើកដំណើរការរាល់ថ្ងៃយ៉ាងរំភើយ សង្ស័យអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកំរៀងនៅមិនទាន់ដឹងពីការបើកលេងល្បែងសុីសងនៅឡើយទេបែបនេះហើយសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកំរៀងនិងមានវិធានការទប់ស្កាត់និងបង្ក្រាបផង។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានទីតាំងបើកលេងល្បែងស៊ីសងស្ថិតឃុំតាសែនភ្នាក់ងារអង្គភាពយើងបានចុះទៅដល់ទីតាំងជាក់ស្ដែងឃើញថាបើកលេងពិតប្រាកដមែនក៏បានធ្វើការផ្ដិតរូបភាពចុះផ្សាយជូនដំណឹងទៅដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធខេត្តបាត់ដំបងឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់។

ពាក់ពន្ធ័ការបើកកន្លែងលេងល្បែងស៊ីសងនេះយោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោក ចេ គឹមចត់ អធិការស្រុកកំរៀងនឹងបន្តដឹកនាំកម្លាំងមូលដ្ឋានរបស់ខ្លួនចុះបង្ក្រាប់ទីតាំងកំពុងតែបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ មួយកន្លែងនេះបង្កប់ក្នុងហាងកាហ្វេ ចៀសវាងការរិះគន់ពីមហាជននិងគ្រប់មជ្ឈដ្ឋានថាមិនហ៊ានចុះបង្ក្រាបឬត្រូវដងត្រូវផ្លែបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងមួយកន្លែងនេះបើកដំណើរការបានរាល់ថ្ងៃ។

ពលរដ្ឋនៅតែជឿជាក់ទៅលើលោក សុខ ដែន កំរៀង ពលរដ្ឋសង្ឃឹមថាលោកអភិបាលស្រុករូបនេះនឹងយកចិត្តដាក់យ៉ាងមុះមុតដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនក្នុងការដឹកនាំចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងបង្កប់ក្នុងហាងកាហ្វេគ្មានយីហោងចាក់ជាមិនខាន៖ចៀសវាងមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋមកលើអាជ្ញាធរនៅក្នុងមូលដ្ឋានថាមានការបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការបាន។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើននៅតែទទូចស្នើសុំការទប់ស្កាត់ពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់គោសផ្ទះ-ប្រើប្រាស់គ្រឿងញៀននិងហិង្សាក្នុងគ្រួសារជាដើម៕

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124

No comments