លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ «នាយឧត្តមសេនីយ៍»!!!
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ សូមសំដែងនូវសេចក្តីគោរពស្រឡាញ់ ជូនពរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបាននូវការដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍ » ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
គួរជម្រាបជូនថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕
No comments