សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មេតុងទីនពីរនាក់ ប្តីប្រពន្ធ ត្រូវបានតុលាការ កោះហៅបន្ទាប់ពីរងបណ្តឹងក្រោយបង្ហោះសារជេរប្រមាថ ប្រើពាក្យអសិលធម៌ ដែលសង្គមស្អប់ខ្ពើម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការកោះហៅមេតុងទីនពីរនាក់ប្តីប្រពន្ធ ឲ្យចូលខ្លួនមកបំភ្លឺ បន្ទាប់ពីរងបណ្តឹងពីកូនតុងទីន ក្រោយបានបង្ហោះសារជេរប្រមាថប្រើភាសាអសិលធម៌ ដែលសង្គមជាតិស្អមខ្ពើម។

តាមប្រភពព័ត៌មានដែលទទួលបាន បានបញ្ជាក់ឲ្យដឹងថា៖ មេតុងទីនពីរនាក់ប្តីប្រពន្ធ ដែលត្រូវបានតុលាការកោះហៅមានឈ្មោះ ថៃ ដាលីន ភេទស្រី (ជាមេតុងទីន) និងឈ្មោះ ស៊ុំ ស៊ីតូ ភេទប្រុស អ្នកទាំងពីរជាប្តីប្រពន្ធ ត្រូវបានឈ្មោះ ជៀម សម្ភស្ស ដែលជាកូនតុងទីនបានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឲ្យមានការរើសអើង។

ប្រភពព័ត៌មានក៏បានឲ្យដឹងទៀតដែរថា ករណីនេះកើតឡើងដោយសារតែមេតុងទីនពីរប្តីប្រពន្ធ១គូរខាងលើនេះ បង្ហោះសារកាលពីអំឡុងថ្ងៃទី០២ ទី០៣ ខែមករា ឆ្នាំ២០២៣ តាមគណនីហ្វេសប៊ុកឈ្មោះ Ah Lin Nail ប្រើប្រាស់ដោយឈ្មោះ ថៃ ដាលីន ដោយបានជេរប្រមាថ ប្រើពាក្យអសិលធម៌យ៉ាងខ្លាំង ដែលសង្គមជាតិស្អប់ខ្ពើមទៅកាន់កូនតុងទីនរបស់ខ្លួន ដែលមានឈ្មោះ ជៀម សម្ភស្ស ជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គម។ មិនតែប៉ុនោះពេលនោះស្រាប់តែមានឈ្មោះ ស៊ុំ ស៊ីតូ ភេទប្រុសត្រូវជាប្តីរបស់មេតុងទីនក៏បានបង្ហោះសារតាមគណនីហ្វេសប៊ុកឈ្មោះ Bong To ដោយបានក្លែមសម្តីយ៉ាងសាហាវបន្ថែមទៀតទៅកាន់កូនតុងទីនដែលជានារីភេទ ថា៖ «លុយ1400$ មិនបាច់ឲ្យក៏បានដែរវ៉ៃកាត់បានអត់ម្តង150$ កាត់អស់ៗ គាំពារ 👌😋nika»។

យ៉ាងណាមិញបើយោងទៅតាមពាក្យបណ្តឹងឃើញ ថានារីម្នាក់ដែលត្រូវបានមេតុងទីនដៀលប្រមាថ ក៏បានសុំសំណូមពរឯកឧត្តមព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការចោទប្រកាន់បុគ្គលពីរនាក់ប្តីប្រពន្ធ ថៃ ដាលីន និង ស៊ុំ ស៊ីតូ ដែលជាមេតុងទីនឱ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ និងសុំទាមទារសំណង់ជំងឺចិត្ត ៥មុឺនដុល្លារ (50000$)៕




No comments