សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភ: ឆ្នាំ២០២៣!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កណ្តាល៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

នាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ជាពិសេសកងកម្លាំងសមត្ថកិច្ចទាំងបី ត្រូវខិតខំរក្សាសន្តិសុខសន្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំកំពូលដែលឆ្លងកាត់ភូមិសាស្ត្រ ឬស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសគឺត្រូវ​ ត្រៀមលក្ខណៈក្នុងការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ ឲ្យ​បានហ្មត់ចត់​បំផុត ក្នុងដំណើរការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខនេះឱ្យព្រឹត្តិទៅបានជោគជ័យ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

លោកអភិបាលខេត្ត បានស្នើឲ្យអជ្ញាធរ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាដីធ្លី និងការចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា កងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការខិតខំ​យយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។៊

លោកជម្រុញ ដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបង្ក្រាបបទល្មើស ក៏ដូចជាល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

បើយោងតាមរបាយការណ៏របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលគិតពីថ្ងៃ២០ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លទ្ធផលបង្ក្រាបល្បែងស៊ីសង បង្ក្រាបបាន ៤ករណី នៅស្រុកកៀនស្វាយ ២ករណី ពញាឮ ១ករណី និងស្រុកស្អាង ១ករណី (ឆ្នោត និងជល់មាន់ ) ដោយឃាត់ខ្លួនបានជនល្មើស ៤នាក់ ស្រី៣នាក់ ។ ដោយឡែក បទល្មើសគ្រឿងញៀន បានបង្ក្រាប ៣៨ លើ៤៥ករណី ថយចុះ ៧ករណី ចាប់បានជនល្មើស ៧៣នាក់ ស្រី ២នាក់ ចាប់យកវត្ថុតាង រួមមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(Ice)ចំនួន ១២៩កញ្ចប់ ទម្ងន់១៩៩,៤៤ក្រាម, រថយន្ត១គ្រឿង, ម៉ូតូ១៨គ្រឿង, កង់១គ្រឿង, ដាវ១ដើម, ទូរស័ព្ទ ៤៦គ្រឿង, ជញ្ជីងថ្លឹង ៣គ្រឿង, ខ្សែក ១ខ្សែ, ខ្សែដៃ2ខ្សែ, ក្រវិល ១គូរ, ចិញ្ចៀន ១វង់, វិទ្យុទាក់ទង ២គ្រឿង និងសម្ភារៈវេចខ្ចប់ចែកចាយគ្រឿងញៀនមួយចំនួនទៀត៕



No comments