សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញត្រូវបានកម្លាំងអធិការនគរបាលស្រុកតាលោសែនជ័យចុះបង្ក្រាប!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិ៍សាត់៖ចេញផ្សាយថ្ងៃទី១៨.០២.២០២៣ ទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេរគ្មានយីហោរនៅខាងជើងផ្សារបទរំដួល ចម្ងាយ ១០០ ម៉ែត្រស្ថិតភូមិបាត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកតាលោសែនជ័យចុះបង្ក្រាបហើយក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការខេត្តពោធិ៍សាត់ដឹកនាំដោយផ្ទាល់ពីលោក វរសេនីយ៍ឯក អ៊ុល ហៃ អធិការស្រុកតាលោសែនជ័យនៅថ្ងៃទី១៧ខែ កុម្ភៈ ឆ្នាំ ២០២៣វេលាម៉ោង១៥ និង ៤៥ នាទី សមត្ថកិច្ចបានទទួលពត៌មានតាមទូរស័ព្ទ ពីសារពត៌មានកងមាស ថាមានករណីលួចលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់តាមទូរស័ព្ទ អនឡាញ) នៅចំណុចផ្ទះខាងក្រោយរោងហាងកាហ្វេ របស់ឈ្មោះ ឆន សុខលី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបត់រំដួល.ឃុំផ្ទះរុង.ស្រុកតាលោសែនជ័យ។

ក្រោយពីទទួលពត៌មានរួច កម្លាំងប៉ុស្តិ៍ចំនួន០២នាក់ សហការជាមួយកម្លាំងអន្តរាគមន៍ អធិការចំនួន០៥នាក់

ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ុល ហៃ អធិការស្រុកតាលោសែនជ័យ បានចុះបង្រ្កាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់តាមទូរស័ព្ទអនឡាញ០១លេីកទាន់ពេលវេលា) នៅចំណុចទីតាំងកេីតហេតុខាងលេី។ 

ក្នុងការចុះបង្ក្រាបទទួលបានលទ្ធផល:ឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន០៤នាក់៖

១.ឈ្មោះ ឆន សុខលី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុងស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់(ជាម្ចាស់ផ្ទះ)

២.ឈ្មោះ មាន ស្រីមុចភេទស្រី អាយុ២២ឆ្នាំ នាក់ចាក់ទូរទស្សន៍ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

៣.ឈ្មោះ វុធ ស្រីខួច ភេទស្រី អាយុ ១៥ឆ្នាំ នាក់ចាក់ទូរទស្សន៍ រស់នៅភូមិ បត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ.ខេត្តពោធិ៍សាត់

៤.ឈ្មោះ គួយ ឡៃអ៉ី ភេទស្រី អាយុ ១៧ឆ្នាំនាក់ចាក់ទូរទស្សន៍ រស់នៅភូមិបត់រំដួល .ឃុំ ផ្ទះរុង .ស្រុកតាលោសែនជ័យ .ខេត្តពោធិ៍សាត់។ 

និងបានដកហូតវត្ថុតាងរួមមាន៖

១.ទូរទស្សន៍ចំនួន០៣គ្រឿង

២.កុំព្យូទ័រ(លេបថប)ចំនួន០៣គ្រឿង

៣.ខ្សែឌុយចំនួន០៣ខ្សែ

៤.ព្រីភ្លេីងចំនូន០១

៥.កន្រ្តកក្រហមចំនួន០១

ចំពោះម្ចាស់ទីតាំង និង អ្នកចាក់ទូរទស្សន៍ សមត្ថកិច្ចយេីងបញ្ជូនមកកាន់អធិការនគរបាលស្រុកតាលោសែនជ័យដេីម្បីសួរនាំដំណេីររឿងខាងលេី រួចបានធ្វេីការអប់រំ កិច្ចសន្យា បញ្ឈប់ករណីលួចលេងល្បែងស៊ីសងខុសច្បាប់ ជាលើកទី 2 តទៅទៀត.នឹងធ្វើសាវតាជាតិ លិខិតធានារបស់អាណាព្យាបាល ឲ្យវិលត្រឡប់ទៅផ្ទះវិញ។ 

ពលរដ្ឋក្នុងមូលដ្ឋានអប់អសាទរចំពោះចំណាត់ការអាជ្ញាធរសមត្ថកិច្ចដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាបទីតាំងបើកល្បែងកំពុងបង្កអហានិភ័យដល់ពលរដ្ឋ។

ពលរដ្ឋសង្ឃឹមថាការចុះបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះនិងតំរាភាពមិនមានវត្តមានបើកលេងជាលើកទី២បន្តទៀតជាក់ជាមិនខាន!!!




No comments