សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងសុីសង{ជល់មាន់-អាប៉ោង-បៀរយូគី}រីកដូចផ្សិតក្នុង ស្រុកបទុមសាគរសូមលោក យេន តូច អធិការស្រុកមានវិធាការបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកោះកុង៖ចេញផ្សាយថ្ងៃទី៣១.០១.២០២៣ ពលរដ្ឋក្នុងមូលដ្ឋានស្រុកបទុមសាគរកំពុងតែត្អូញត្អែលនឹងរិះគន់យ៉ាងខ្លាំងចំពោះអវត្តមានល្បែងស៊ីសងកុំតែរីកដូចផ្សិតក្នុងមូលដ្ឋានស្រុកបែជាអាជ្ញាធររក្សាភាពស្ងាត់។

បើយោងតាមអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាដាច់ណាត់ថាសូមលោកអភិបាលរាជធានី/ខេត្ត/ក្រុងគួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងរបស់ខ្លួនចុះពិនិត្យបង្ក្រាបទីតាំងល្បែងសុីសងដើម្បីចូលរួមបញ្ជៀសអំពើចោរកម្មនៅក្នុងមូលដ្ឋាននិងកាត់បន្ថយភាពក្រីក្រ។

ក្រោយ​រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លុប​បំបាត់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ទូ​ទាំង​ប្រទេស​កន្លង​មក​នោះ ងាក​មក​មើល​ខេត្តកោះកុងវិញ ពិសេសក្នុងស្រុកបុទុមសាគរតែម្តង គឺ​កំពុង​ដំណើរការ​លេង​ល្បែង{ជល់មាន់-អាប៉ោង-បៀរ-យូគី}ជាជារាល់ថ្ងៃនិងទីតាំង​ជា​ច្រើន ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ របស់​រាជ​រដ្ឋាភិ​បាល​ដែល​បាន​ដាក់​ចេញ ។

តាមប្រភពប្រភពប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានលួចប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}យើងនៅថ្ងៃនេះអោយដឹងថា មានការប្រមូលផ្តុំលេងល្បែងសុីសងជាច្រើនទីតាំងដូចខាងក្រោម៖

១/ល្បែងបៀរសុីគូថៃ គេលេងរាល់ថ្ងៃនៅចំនុចភូមិថ្មសរ នៅផ្ទះអាម៉ាលក់គុយទាវ ចំនួន២វង់ ផែបង្គា ចំនួន៤វង់ និងផែក្តាម៧វង់!!

២/កន្លែងលេងយ៉ូគី មានមនុស្សលេងចាប់ពី២០នាក់ ៣០នាក់នៅចំនុចផែបង្គា!!!

៣/ល្បែងជល់មាន់ និងអាប៉ោង មានច្រើនទីតាំងសម្រាប់ផ្លាស់ប្ដូរកន្លែងលេង មានដូចជា ក្នុងភូមិព្រែកគល់ ភូមិគ្រួសក្រហម និងភូមិតានូន ឃុំថ្មស ស្រុកបុទ្មសាគរ។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះមិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។

ជុំវិញល្បែងស៊ីសងខាងលើពលរដ្ឋសង្ឃឹមថា៖ លោក យេន តូច អធិការស្រុកបទុមសាគរ និងយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងក្រោមឱវាទចុះស្រាវជ្រាវពិនិត្យធ្វើការបង្ក្រាបទីតាំងមួយចំនួនក្នុងដែនរបស់ខ្លួន!!ជៀសវាងមានការរិះគន់និងដាក់ការសង្ស័យថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកបើកភ្លើងខៀវជាប្រព័ន្ធដើម្បីជាប្រយោជន៍។

ជាពិសេសពលរដ្ឋក្នុងស្រុកបុទុមសាគរ ស្នើសុំលោក គង់មនោ ស្នងការខេត្តកោះកុង សុំមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផងកំពុងតែលួចលាក់បើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរពាក់ព័ទ្ធក្នុងមូលដ្ឋាន ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???

អង្គភាពព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124







No comments