សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងសុីសងភ្នាល់មាន់តាមអនឡាញតាមកញ្ចក់ទូរទស្សន៍ក្នុងហាងកាហ្វេមួយកន្លែងភូមិតាប៉ាង២ឃុំតាប្រុកសូមលោក ប៉ែន ទៀងចំរើន យកចិត្តទុកដាក់បង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ផ្សាយចេញថ្ងៃទី៣០.១២.២០២២ ទីតាំងភ្នាល់ជល់មាន់តាមអនឡាញតាមកញ្ចក់ទូរទស្សន៍ក្នុងហាងកាហ្វេមួយកន្លែងស្ថិតក្នុងភូមិតាប៉ាង២ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងបើកដំណើរទីតាំងរបស់ខ្លួនលេងល្បែងស៊ីសងតើអាជ្ញាធរពាក់ព័ន្ធក្នុង ស្រុកចំការលើ មានវិធានការចុះបង្ក្រាបដែរឺទេឬក៏នៅតែបណ្តែតបណ្តោយអោយមានការបើកលេងដោយសេរី??

អង្គភាព{រស្មីក្រុងតាខ្មៅ}ទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់ឲ្យដឹងថាមានទីតាំងល្បែងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចំការលើ ឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់និងបង្ក្រាបផងកុំនាំគ្នាសង្ងំស្ងៀម។។

ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះកំពុងដំណើរការជារៀងរាល់ថ្ងៃដោយមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់យកចិត្តទុកដាក់ក្នុងការចុះពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីធ្វើការហាមឃាត់រឺបង្ក្រាបនៅឡើយទេ។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖លោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ គួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំមន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង ដើម្បីចូលរួមបញ្ជាអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដីពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។

ចំណែកលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើគួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជារកាឯកភាពក្រុងចុះពិនិត្យទីតាំងល្បែងសុីសងខុសច្បាប់ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។



No comments