សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមហ៊ុនដីឡូរ៍មួយកន្លែងនៅបណ្តោយផ្លូវជាតិលេខ៣កំពុងចាក់ដីរំលោបលុបប្រឡាយរំដោះទឹករបស់សាធាររដ្ឋជាយុទ្ធសាស្ត្រលក់ដីឡូរបស់ខ្លួនឲ្យឆាប់អស់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី០៩.១២.២០២២ ប្រឡាយរំដោះទឹករបស់រដ្ឋមួយកន្លែងនៅចំណុចទីតាំងបណ្ដោយផ្លូវជាតិលេខ 3 ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវបានក្រុមហ៊ុនឯកជនដីឡូតិ៍មួយមិនបញ្ចេញឈ្មោះមួយកន្លែងកំពុងចាក់ដីរំលោភពីលើជាប្រឡាយរំដោះទឹកនៅរដូវវស្សាដើម្បីជាយុទ្ធសាស្ត្រទីផ្សារវ៉ៃបំបែកលក់ដីឡូរបស់ខ្លួនឲ្យឆាប់ដាច់។

ពលរដ្ឋនិងមហាជនជាច្រើនដែលឡើងថាប្រឡាយទឹកមួយកន្លែងនេះសំខាន់ណាស់សម្រាប់ពួកគាត់ការរំដោះទឹកនូវរដូវវស្សាបែកជាមានក្រុមមួយក្តាប់តូចកំពុងតែឃុបឃិតគ្នាដើម្បីចាក់ពីលើប្រឡាយរំដោះទឹកជាយុទ្ធសាស្ត្រលក់ដីឡូរបស់ខ្លួនឲ្យដាច់ជាប្រយោជន៍របស់ខ្លួនបែរជារំលោភទៅលើប្រឡាយរបស់សាធារណរដ្ឋធ្វើឲ្យមានការផលប៉ះពាល់ដល់ប្រជាពលរដ្ឋទៅវិញ។

បើតាមការបញ្ជាក់ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានអះអាងថាខ្លួនជាប្អូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនដីឡូមួយកន្លែងនេះហើយក៏ជាមេការមើលការខុសត្រូវនៅលើដីឡូនេះដែលហើយប្រាប់ថាអង្គភាព{រស្មីក្រុងតាខ្មៅ}អោយដឹងថាក្រុមហ៊ុនរបស់លោកបានកំពុងរៀបចំពុះដីឡូរ៍លក់ដែលមានទំហំប្រមាណ( ៨០ អា)នៅពេលឆាប់ៗក្រោយពីចាក់ដីលុបប្រឡាយនេះរួច។ហើយបុរសរូបនោះបន្តថាការចាក់រំលោភលើដីប្រលាយរបស់សាធារណរដ្ឋដោយមានការអនុញ្ញាតត្រឹមត្រូវច្បាស់លាស់ពីលោកអ៊ូច សាវឿន អភិបាលសុ្រកកណ្តាលស្ទឹងដែលជាអ្នកចេញសេចក្តីសម្រេចលើបញ្ហានេះអភិវឌ្ឍន៍ដើម្បីធ្វើជាសួនលំហែកាយនិងការហាត់ប្រាណ។

ចំណែកឯលោក អ៊ួច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}យើងតាមរយៈទូរសព្ទនៅថ្ងៃនេះដឹងថាក្រុមហ៊ុនដីឡូរ៍មួយកន្លែងនេះលោកបានចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុននេះចាក់លុបលើប្រឡាយរបស់សាធារណរដ្ឋពិតមែនដើម្បីចូលរួមកែលម្អនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនិងគឺជាសួនច្បារសម្រាប់ពលរដ្ឋកម្សាន្ត។

តែផ្ទុយទៅវិញពលរដ្ឋសង្កេតឃើញថាទីតាំងដីឡូមួយកន្លែងនេះកំពុងប្រើយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីវ៉ៃបំបែកទីផ្សារលក់អចលនៈទ្រព្យរបស់ខ្លួនដើម្បីអតិថិជនរបស់ខ្លួនឲ្យឆាប់អស់។

ពលរដ្ឋរូបរួមបន្តថាបើពាក់ព័ន្ធនឹងដីឡូតិ៍មួយកន្លែងនេះមានផ្លូវតូច!!សំណួរសួរថាតើដីឡូមួយកន្លែងនេះអាចលក់បានដែរឬទេជូនអតិថិជន។

ដើម្បីឲ្យដីឡូតិ៍មួយកន្លែងនេះលក់បានដំណើរការរលូនគេត្រូវតែមានភាពសហការជាមួយអាជ្ញាធរនៅក្នុងមូលដ្ឋានស្រុកកណ្ដាលស្ទឹង។ដើម្បីសុំធ្វើការបើកផ្លូវឲ្យធំទូលាយក្នុងយុទ្ធសាស្ត្រទីផ្សារលក់ដីឡូតិ៍ដើម្បីជាប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់ទៅដល់បងប្អូនពលរដ្ឋក្នុងមូលដ្ឋាននៅរដូវវស្សា។

សូមបញ្ជាក់ថា៖ប្រឡាយរំដោះទឹករបស់សាធារណរដ្ឋបច្ចុប្បន្នមានទំហំទទឹងជាង៦ម៉ែត្រ បែរជាម្ចាស់ក្រុមហ៊ុនមួយកន្លែងនេះយកលូដែលមានមុខកាត់ទទឹង(១ម៉ែត្រកន្លះ)ជាថ្នូរនិងបង្កប់នៅក្រោមដីជាការរំដោះទឹកទៅវិញ។តើសាកសមដែរឬទេក្នុងការបង្ហូរទឹកឲ្យទាន់ពេលវេលាជូនពលរដ្ឋនៅរដ្ឋនៅរដូវវស្សា។

ជុំវិញពាក់ព័ន្ធក្រុមហ៊ុនដីឡូរ៍មួយកន្លែងនេះកំពុងតែរំលោភបំពានចាក់ដីលើប្រឡាយសាធារណរដ្ឋដើម្បីជាប្រយោជន៍យុទ្ធសាស្ត្រទីផ្សារវ៉ៃបំបែកការលក់ដីរបស់ខ្លួនអោយឆាប់អស់ ពលរដ្ឋដាក់ការសង្ស័យថាប្រហែលមានការឃុបឃិតបើកភ្លើងខៀវពីសំណាក់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹងទើបទីតាំងដីឡូមួយនេះអាចចាក់លុបលើដីប្រឡាយរបស់សាធារណរដ្ឋបាន។

ចៀសវាងមានបញ្ហាការលិចជន់ទៅថ្ងៃក្រោយពលរដ្ឋស្នើសុំ៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាឡើងវិញជុំវិញពាក់ព័ន្ធនឹងបញ្ហាចាក់ដីរំលោភលើប្រលាយរំដោះសាធារណរដ្ឋវកំពុងឲ្យប៉ះពាល់ដល់ពលរដ្ឋនៅក្នុងមូលដ្ឋាននៅរដូវវស្សា។ពលរដ្ឋសង្ឃឹមថាឯកឧត្តមអភិបាលខេត្តនិងយកចិត្តទុកដាក់ក្នុងក្នុងរឿងនេះចាក់ជាមិនខាន!!!

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124





















No comments