សូមចូលរួមអបអរសាទរលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង!!!
ភ្នំពេញ÷ខ្ញុំបាទ អ៊ុន ចាន់ថា ចាងហ្វាងការផ្សាយនៃអង្គភាព {រស្មីក្រុងតាខ្មៅ }សូមរួមអបអរសាទរប្រកបដោយមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង ក្នុងឱកាសដែលលោក ហែម ដារិទ្ធិ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ត្រូវបានគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាសមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស លើកទី៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំបាទនិងសហការីអង្គភាព{រស្មីក្រុងតាខ្មៅ}សូមជូនពរលោកអភិបាលខណ្ឌមានជ័យ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីភារកិច្ចថ្មីនេះ ក៏ដូចជាភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន និងសូមបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments