សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងសុីសងណេត២កន្លែងកំពុងលួចបើកដំណើរយ៉ាងរលូនបែរជាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងតាខ្មៅរក្សាភាពស្ងៀមស្ងាត់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុងតាខ្មៅ៖ចេញផ្សាយថ្ងៃទី០៨.១១.២០២២ ទីតាំងបើកលេងល្បែង ណេតអនឡាញដាក់លុយក្នុងអាខោនទូរសព្ឌដៃកំពុងពេញនិយមគ្រប់ស្រទាប់យុវវ័យទីតាំងទី១បណ្តោយផ្លូវលេខ២១ ចូលតាមផ្លូវ១០៩តាមហាងលក់ទូរសព្ឌ/ទីតាំងទី២ ចូលតាមពេទ្យធ្មេញ ផ្សារោងចក្រ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។

ប្រភពច្បាស់ការបានប្រាប់អង្គភាពសារព័ត៌មាន {រស្មីក្រុងតាខ្មៅ }ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ី ណេតអនឡាញដាក់លុយក្នុងអាខោនទូរសព្ឌដៃកំពុងពេញនិយម ក្នុងក្រុងតាខ្មៅក្រោយពីទទួលព័ត៌មានអង្គភាព {រស្មីក្រុងតាខ្មៅ }បានចុះទៅដល់ទីតាំងក៏ឃើញមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រុងតាខ្មៅមានវិធានការចុះបង្ក្រាបផង។

ល្បែងស៊ីសងកំពុងតែដំណើរការក្នុងក្រុងតាខ្មៅតើលោក យី វណ្ណាដា អធិការក្រុងតាខ្មៅ មានចំណាត់ការបង្ក្រាបដែលឬទេក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបិតល្បែងទាំងឡាយណាដែលខុសច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោក ឃឹម សំភារ ទើបមកកាន់តំណែងជាអភិបាលក្រុងតាខ្មៅ និងមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលឬទេ??ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដីពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ទីតាំងមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។

ការិយាល័យនិពន្ធ៖0967117744/017279124












No comments