លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកម្លាំងចុះបង្ក្រាបក្រុមបងធំមួយសំបុកធំតែងតែបង្កភាពអាណាធិតេយ្យនៅចំណុចស្ពានជប៉ុន!!!
ខេត្តកណ្តាល៖ថ្ងៃទី១៦.១១.២០២២ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាល ដោយមានការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅបានដឹកនាំកម្លាំងជំនាញនៃអធិការក្រុងដោយផ្ទាល់ចុះបង្ក្រាបក្រុមបងធំតែងតែបង្កភាពអាណាធិបតេយ្យនៅចំណុចស្ពានជប៉ុន។
-ករណី៖ហិង្សាដោយចេតនា
-កើតហេតុ៖ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង០២៖១៥នាទី
-នៅចំណុច៖ គល់ស្ពានជប៉ុនភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់៖
-ឈ្មោះ យ៉ុង ចាន់ហេងភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់ ។
(របួសស្នាមបែកក្បាល១កន្លែង)។
-ជនសង្ស័យ០៣នាក់៖
១-ឈ្មោះ រិទ្ធ រីម ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅក្រោមស្ពានជប៉ុន
ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
(ឃាត់ខ្លួន)។
២-ឈ្មោះ ឌឹក គី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរវៀតណាម ស្នាក់នៅក្រោមស្ពានជប៉ុន
ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
(ឃាត់ខ្លួន)។
៣-ឈ្មោះ ស៊ុំ សំរ៉ូត ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រោមស្ពានជប៉ុន
ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១- បំនែកថ្មចំនួន០១ដុំ (របស់ជនសង្ស័យ)។
២-ដំបងឈើប្រវែង៨៣សង់ទីម៉ែត្រចំនួន០១ (របស់ជនសង្ស័យ)។
សភាពរឿងហេតុ
នៅថ្ងៃកើតហេតុវេលាខាងលើ ជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធជនសង្ស័យ ពេលនោះក្រុមជនសង្ស័យបានមកទាន់ហើយបាននាំគ្នាយកដំបងនិងដុំ ព្រួតវាយជនរងគ្រោះបណ្តាលឲ្យមានរបួសស្នាមបែកក្បាល ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ តែម្តង។
លុះព្រឹកថ្ងៃទី១៥ខែឆ្នាំដដែល ទើបបងរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឲ្យចុះឃាត់ខ្លួនជនសង្ស័យយកមកសាកសួរដើម្បីអនុវត្តតាមនិតិវិធី។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឃាត់ខ្លួនជាបណ្តោះអាសន្នរួចកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
No comments