ទីតាំងបើកលេងល្បែងមួយកន្លែងកំពុងតែផ្គើននិងបទបញ្ជារបស់រដ្ឋាភិបាលតើអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនមានវិធានការទប់ស្កាត់បង្ក្រាបដែរឬទេ!!!
ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០៨.១០.២០២២ ទីតាំងបនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ នៅតែហ៊ានបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីនេះមហាជនគិតថាប្រហែលជាមានការបើកដៃចូលរួមពីសំណាក់ប្រធានគ្រប់គ្រងផ្សារ ទើបមេបនល្បែងខុសច្បាប់នោះអាចបើកដំណើរការបានដោយរលូន និងគ្មានខ្លាចសមត្ថកិច្ចបន្តិចឡើយ។
ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖ទីតាំងបង្កប់លេងល្បែងមួយកន្លែងនេះប្រហែលជាមានខ្នងបង្អែកធំទើបអាចបើកដំណើរការបាន។
តើទីតាំងបនល្បែងស៊ីសងខាងលើនេះមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានខណ្ឌចំការមនមានវិធានការដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួនក្នុងផ្សារបឹងត្របែកផ្លាហ្សាដ៏ធំស្កឹមស្កៃក្នុងដែនរបស់ខ្លួនដែរឬទេ។
ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងដឹកនាំកម្លាំងក្រោមឱវ៉ាទរបស់ខ្លួនចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសមួយកន្លែងនេះបានជាក់ជាមិនខាន!!ជៀសវាងការិះគន់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថាមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានទើបអាចបែកដំណើរការបាន។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!
ការិយាល័យនិពន្ធ៖0967117744/017279124
No comments