សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មេឈ្មួញដុះស្លែរ៥នាក់ក្នុងស្រុកបរិបូណ៌កំពុងតែធ្វើព្យុះភ្លៀងគៀងកឱ្យបក្ខពួករកលៀសឲ្យខ្លួនជារៀងរាល់យប់ខណៈពេលដែលអាជ្ញាធរស្រុកខេត្តកំពង់ឆ្នាំងដេកលង់លក់អស់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ឆ្នាំង ៖ចេញផ្សាយថ្ងៃទី២៦.១០.២០២២ ប្រភពប្រជាពលរដ្ឋបានរាយការមកអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}អោយដឹងថាមេឈ្មួញមួយចំនួនកំពុងគៀងកបក្ខពួករបស់ខ្លួនឲ្យរក{លៀស}មកលក់ឲ្យខ្លួនដែលមានទីតាំងស្ថិតចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទល់មុខសាលាឃុំឆ្នុកទ្រូនិងប៉ុសរដ្ឋបាលឃុំឆ្នុកទ្រូ តែម្តងបែរជាមន្ត្រីពាក់ព័ន្ធក្នុងស្រុកបរិបូណ៌ហាក់បីដូចជារក្សាភាពខ្ញុំស្ងាត់។

ក្រោយពីទទួលព័ត៌មានពីរប្រជាពលរដ្ឋអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}បានចុះផ្ដិតរូបភាពដល់ទីតាំងជាក់ស្ដែងពិតជាមានដូចការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋមែន។ប្រភពប្រជាពលរដ្ឋច្បាស់ការបានលួចបង្ហើបបន្តថាមេឈ្មួញដុះស្លែរធំៗដែលកំពុងគៀងកបក្ខពួករបស់ខ្លួនដើម្បីឲ្យចុះទៅរកលៀសអោយខ្លួនប្រចាំឃុំឆ្នុកទ្រូមានចំនួន៥នាក់ដែលមានឈ្មោះដូចខាងក្រោម៖

១/ចែ អ៊ីន

២/លោក ប៉ោង 

៣/ចែ លាភ 

៤/ ចែ ញ៉ាញ់ 

៥/ ចែហុីង មេឈ្មួញទាំងនេះបក្សពួកចំនួនកំពុងតែសប្បាយនឹងកើបលុយខណៈដែលអាជ្ញាធរក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកំពុងតែដេកលង់លក់អស់;;

ពលរដ្ឋម្នាក់ទៀតសូមបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ថា លៀសរាប់សិបការ៉ុងរាប់សិបតោនអាចប្រមូលផលបានដោយសារតែមេឈ្មួញទាំងលើនេះបានកៀងកបក្សពួកឲ្យរកលៀសមកឲ្យលក់ខ្លួនដោយប្រើឧបករណ៍ការរាស់ដោយរនាស់ដែកដែលក្រុមអ្នកនេសាទហៅថា«កាវលៀស»ដោយម៉ាស៊ីនជាឧបករណ៍ទំនើបរាប់សិបកាណូតបាឡាស្មាច់ ដែលបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ស្ទើរគ្រប់ទីកន្លែងនៅតាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កើបប្រមូលបានលៀសរាប់ពាន់ការុង រាប់សិបតោន បានដឹកចេញពីខេត្តនេះជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាមមួយចំនួនធំ និងមានតិចតួចលក់នៅក្នុងប្រទេស ។ 

ប៉ុន្តែសកម្មភាពនេះ នៅមិនទាន់ឃើញសមត្ថកិច្ចរដ្ឋបាលជលផល ចេញវិធានការការពារឬទប់ ស្កាត់បែបណានៅឡើយទេដោយការដាក់ការសង្ស័យពីប្រជាពលរដ្ឋមូលដ្ឋានថាប្រហែលជាមានការបើកដៃពីរសំណាក់ឃុំ/ស្រុក/ខេត្តហើយមើលទៅទើបមិនមានមន្ត្រីជំនាញពាក់ព័ន្ធជលផលណាមនាក់ហ៊ានចេញមុខចុះពិនិត្យនិងធ្វើការបង្ក្រាបឡើយ។

ពលរដ្ឋម្នាក់ដែលកំពុងលើកលៀសចេញពីកាណូតដាក់ឡើងគោក បានធ្លុយមាត់និយាយថា ជារៀងរាល់ថ្ងៃគាត់ឃើញទូកកាវលៀសដែលបំពាក់ដោយម៉ាស៊ីនរាប់សិបគ្រឿង បណ្តែតបណ្តាក់គ្នាដូចខ្យងលើផ្ទៃទន្លេសាប ដោយប្រើប្រាស់នូវកញ្ច្រែងដែក ប្រៀបដូចរនាស់ដែកដែលមានទំហំមុខកាត់ចាប់ពី១ម៉ែត្រទៅ១ម៉ែត្រកន្លះ ទម្លាក់ចុះកប់ក្នុងភក់បាតទន្លេ ដើម្បីចូកកាវលៀសដោយប្រើម៉ាស៊ីនអូសទាញយកលៀសចេញពីក្នុងភក់បាតទន្លេ ។

ក្នុងកាណូតកាវលៀសមួយគ្រឿង អាចរកលៀសបានចាប់ពី៣០ទៅ៤០ការុងក្នុងមួយថ្ងៃៗ ដែលក្នុង១ការុងមានទម្ងន់ពី៨០ទៅ៩០គីឡូក្រាម គឺប្រមាណជិត៤តោនលៀស តាមទូកតូចទូកធំ ។ គាត់ថាលៀសដែលកាវបានមានតាំងពីលៀសតូចៗ ទើបកើតរហូតដល់ជីដូនជីតាលៀស គ្មាននៅបានទេ ។

លោក ចេង ចាន់ដូណា ទើបមកកាន់តំណែងជាអភិបាលស្រុកបរិបូណ៌អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេព្រោះខលចូលគ្មានអ្នកលើក។

សូមបញ្ជាក់ថា ទីតាំងឈ្មួញចាំទទួលទិញលៀសដើម្បីដឹកយកទៅលក់បន្ត គឺនៅក្នុងស្រុកបរិបូណ៌ មាននៅមាត់កំពង់ទឹកឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូដោយមានមេឈ្មួញទាំងនេះដែលមានធនធានទើបអាចគៀងកឲ្យពលរដ្ឋទាំងនោះចុះប្រើឧបករណ៍ដើម្បីកាយលៀសឱ្យមកលក់ឱ្យខ្លួនជារៀងរាល់យប់។

ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើសកាវលៀសដោយប្រើម៉ាស៊ីនបែបនេះ នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិដែរ ដែលអនាគតទៅនឹងវិនាសអន្តរាយអស់ ៕

ចំណែកឯលោកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលបានថ្លែងប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}តាមរយៈលេខទូរសព្ទនាពេលយប់អោយដឹងថារដូវកាលនេះមិនមានរដូវការរកលៀសទេហើយប្រាប់អង្គភាពយើងហាក់បីដូចជាមានភាពក្តៅក្រហាយក្នុងខ្លួនផ្ទាល់តែម្ដងទំនងហាក់បីដូចជាមានរឿងអីបិទបាំងពីក្រោយខ្នងរឺប៉ះពាល់ផលប្រយោជន៍។

ជុំវិញឈ្មួញធំៗដុះស្លែរកំពុងតែគៀងកអោយបក្ខពួករបស់ខ្លួនទៅរកលៀសលក់ឲ្យខ្លួនខាងលើអង្គភាព {រស្មីក្រុងតាខ្មៅ} បានខលទាក់ទងទៅលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងលោកអភិបាលខេត្តបានបញ្ជាក់ថាថ្មើរនេះកម្លាំងយើងមិនទំនេរទេចាំស្អែកទៅហើយក៏បានបិតទូរសព្ទភ្លាមទៅ!!

ពលរដ្ឋជាច្រើនសំណូមពរលោក ឌិត ទីណា ទើបមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាណនិងសាទ គួរតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យជាក់ស្ដែងតាមដងទន្លេដើម្បីធ្វើការបង្ក្រាបចំពោះមេឈ្មួញខាងលើដុះស្លែកំពុងតែអួតអាងបញ្ចេញសកម្មភាពរបស់ខ្លួនរាល់ពេលយប់ ព្រោះការធ្វើសកម្មភាពបែបនេះ នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេ សកម្មភាពទាំងនេះហើយធ្វើឲ្យប៉ះពាល់មច្ឆជាតិគ្រប់ប្រភេទ ជាពិសេសមានត្រីមួយចំនួនក៏បានពងកូននៅក្នុងភក់បាតទន្លេនោះដែរយូរមិនឆាប់នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិ អនាគតទៅនឹងវិនាសអន្តរាយអស់ ៕

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។

ការិយាល័យនិពន្ធ៖0967117744/017279124




No comments