សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_វគ្គ៤

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ មន្ទីរពហុព្យាបាល និងសម្ភព សុវណ្ណ រិទ្ធីសក្ដិ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ មកបើកធ្វើអាជីវកម្មពេទ្យដោយខុសច្បាប់ ពេលនេះត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធចុះបិទជាស្ថាពរហើយនៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានដែរក្រុមការងារយើងទទួលបានឱ្យថា៖ មូលហេតុដែលឈានទៅដល់កាលបិទទីតាំងមន្ទីពេទ្យ ដោយរកឃើញថាមន្ទីរពេទ្យនេះ គ្មានច្បាប់អនុញ្ញាតនោះទេ ពោលគឺប្រើប្រាស់ឈ្មោះ (ខ្មោច)។

ទោះយ៉ាងណាមិញយើងនៅមិនទាន់ដឹងពីជោគវាសនារបស់ លោក កែវ ពិសិដ្ឋ ដែលជាមេក្លោងរួមទាំងបក្សពួក ដែលជាជនល្មើសឃុបឃិតគ្នាជាប្រព័ន្ធលួចបើកមន្ទីរពេទ្យក្លែងក្លាយបំភ័ន្តភ្នែកថ្នាក់ដឹកនាំ បោកប្រាស់ទំនុកចិត្តមហាជន តើអាចរួចផុតពីគុកច្រវាក់បានដែរឬយ៉ាងណា?

សូមបញ្ជាក់ថា៖ មន្ទីរពេទ្យដែលយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) យកមកប្រើគឺមានចំនួន៣ទីតាំង រួមមាន៖

ទី១៖ ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) តែមិនដឹងថាមានវេជ្ជបណ្ឌិតរូបណាមកឈរឈ្មោះជំនួសនោះទេ ព្រោះសុំការបំភ្លឺមិនបាន។

ទី២៖ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) ដែលមានឈ្មោះ កែវ ពិសិដ្ឋ ជាអ្នកលួចបើក។

ទី៣៖ ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល យីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) ដែលមានឈ្មោះ សុខ សុវណ្ណ និងឈ្មោះ ហ៊ត សំអឿន ជាអ្នកលួចបើក។

ក្នុងនោះមន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការបិទទីតាំងគ្មានច្បាប់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំណែកឯទីតាំងនៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺនៅតែបន្តឱ្យបើកដំណើរការបានដោយធម្មតា! នេះហាក់ដូចជាមានការពាក់ព័ន្ធខ្លាំងណាស់។

ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានជាច្រើនសូមអំពាវនាវទទូចស្នើសុំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌត នេត សាវឿន អគ្គស្នងការនគរបាលជាតិសូមឯកឧត្តមមេត្តាជួយចាត់វិធានការ ចំពោះមន្ទីរពេទ្យដែលនៅសេសសល់ផង។

ប្រជាពលរដ្ឋស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យបង្ក្រាបមន្ទីរពេទ្យព្យាបាលជំងឺ ដែលយកឈ្មោះ (ខ្មោច) មកប្រើប្រាស់ខាងលើនេះផងទាន៕



No comments