ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងសហការី បានចូលរួមក្នុងកម្មវិធីសូត្រមន្តបុណ្យកឋិនទាន!!!
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃច័ន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងសហការី បានចូលរួមក្នុងកម្មវិធីសូត្រមន្តបុណ្យកឋិនទាន ដើម្បីដង្ហែទៅវេរ ប្រគេនព្រះសង្ឃដែលគង់ចំាព្រះវស្សាអស់កាលត្រីមាស ប្រគេនវត្តចំនួន ៩វត្ត ស្ថិតនៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី។
ឯកឧត្តមប្រគេនពរ និងជូនពរ កុសលផលបុណ្យដែលកើតចេញពីបុណ្យកឋិនទាន នាឱកាសពេល នេះ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments