សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន៥នាក់ក្រោយពីធ្វើសកម្មភាពគោសផ្ទះប្រជាពលរដ្ឋ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ក្រោយពីធ្វើសកម្មភាពលួចគាស់សោទ្វារចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋករណីឃាត់ខ្លួនសង្ស័យខាងលើនេះកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២​ នៅចំណុចផ្លូវបេតុងភូមិឬស្សីទី២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ៏យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់មានឈ្មោះ៖

ទី១-ឈ្មោះសេង​ គឹមហ៊ត​ អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីទី២​សសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ទី២-ឈ្មោះ​ រុណ​ អាយុ ៣0ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឫស្សី៣​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។

ទី៣-ឈ្មោះ​ វ៉ាន់​ វាសនាអាយុ ៣០​ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ ២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

ទី៤-ឈ្មោះ​ ញឹម​ មង្គលអាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។ 

ទី៥-ឈ្មោះ​ សៀង​ ហេង​ អាយុ៤០ឆ្នាំមុខរបររត់ម៉ូតូឌុប​ ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ អ្នកទាំង៥នាក់មានទុកនៅសារធាតុញៀនក្នុងខ្លួន។

ចំណែកជនរងគ្រោះមានឈ្មោះតាំង​ យ៉ុងយាង​ អាយុ ៣២ឆ្នាំស្នាក់នៅភូមិឫស្សីទី ១​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងឲ្យដឹងថា កាលពីយប់ថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២២ វេលាម៉ោង ៩និង ៣០នាទី​ ជនរងគ្រោះបានមកពីញ៉ាំអីនៅខាងក្រៅហើយបានយកម៉ូតូយ៉ៅមហាពណ៌ក្រហមពាក់ស្លាកលេខ​ ភ្នំពេញ៖1HG-2356 ទុកនៅខាងក្រោមហេីយក៏ចាក់សោទ្វារត្រឹមត្រូវដូចរាល់ដង រួចជនរងគ្រោះបានឡើងទៅដេកនៅបន្ទប់ខាងលើ។

រហូតដល់ម៉ោង ១២ររំលងអធ្រាតឈានចូលថ្ងៃទី២០​ក៏មានជនសង្ស័យមានគ្នា ៥នាក់បានមកធ្វើសកម្មភាពគាស់សោទ្វារក៏បានចូលទៅលួចយកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនហើយក៏បានរត់គេចខ្លួនបាត់អស់។

លុះដល់ព្រឹកឡើងខែឆ្នាំដដែលជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោស។

ក្រោយពីទទួលបានពាក់បណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ​ ក៏បានឆែកទៅមើលកាមេរ៉ាសុវត្ថិភាពក៏បានឃើញជនសង្ស័យមានគ្នា៥នាក់បានគាស់ទ្វារចូលទៅលួចម៉ូតូនិងទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។

រហូតដល់ថ្ងៃទី ២១ ខែឆ្នាំដដែលសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ សេង​ គឹមហ៊ត និងបានយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣​ ក៏បានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ទៀត៤នាក់រួមនិងវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។





No comments