សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមចោលឆក់យ៉ាងសកម្មក្នុងក្រុងប៉ោយប៉ែតទៅមិនរួចនិងសមត្ថកិច្ចជំនាញនៃអធិការក្រុងចាប់ទាំងអស់អោយតែប្រព្រឹត្តអំពើល្មើសខុសច្បាប់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុងប៉ោយប៉ែត៖ក្រុងប៉ោយប៉ែតក្រោមការដឹកនាំយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យចាប់បង្ក្រាបទាំងអស់រាល់បទល្មើសនិងអំពើចោរកម្មផ្សេងៗអោយតែមានកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាក់ស្តែងនៅវេលាម៉ោង០០ៈ៥០នាទីត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានពលរដ្ឋរាយការណ៍ថា មានករណីឆក់នៅមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ជនរងគ្រោះឈ្មោះ ផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿង មកពីក្រោយជនរងគ្រោះគឺស្រមទិសគ្នា បានធ្វើសកម្មភាពឆក់កាបូបតែពុំបានសម្រេច ហើយម៉ូតូជនសង្ស័័យដែលធ្វើសកម្មភាពឆក់នោះ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ1X-6454 បន្ទាយមានជ័យ បើកបរដោយឈ្មោះ ផេង ភេទប្រុស (គេចខ្លួន) និងឈ្មោះ ញ៉ា ភេទប្រុស ជិះពីក្រោយជាអ្នកឆក់ (គេចខ្លួន) ក៏ជ្រុលទៅបុកគូទឡានគេចតទុក បណ្ដាលអោយដួលរត់ចោលម៉ូតូ។

ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាហ្សូម័អិច ពណ៌ទឹកក្រូច-ស បើកបរដោយឈ្មោះ ម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូបច្ចុប្បន្នស្នាក់នៅមណ្ឌលប្រាំបួនភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួន) និងឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្នាន បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះពីក្រោយ (ឃាត់ខ្លួន)។ 

ក្រោយពីទទួលបានដំណឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាហ្សូម័អិចមកក្បែរកន្លែងកើតហេតុ ទើបកម្លាំងយើងធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូចំនួន២គ្រឿងខាងលើ មកសាកសួរ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ុន ផានិត និងឈ្មោះណាន ថៃហៀង បានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន២នាក់ទៀតពិតជាបានធ្វើសកម្មភាពឆក់កាបូបគេពិតប្រាកដមែន។

លុះរហូតដល់វេលាម៉ោង១០ៈ០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាឃើញថា ឈ្មោះ ខេង លាភហេង ហៅផេង ភេទប្រុស ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1X-6454 បន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ភ្លាមនោះកម្លាំងយើងបានសហការណ៍ជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះទៅដល់បន្ទប់ របស់ឈ្មោះ ខេង លាភហេង ហៅ ផេង និងបានធ្វើការឃាត់ខ្លួនយកមកសួរនាំ ហើយឈ្មោះខេង លាភហេង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបគេនៅមុខ អាហារដ្ឋាន វ៉ាយ មែន។ដោយមានការសំណូមពររបស់ជនរងគ្រោះសូមអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូមតាមនីតិវិធី។



No comments