សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងស៊ីសង់ជល់មាន់តាមអនឡាញបង្កប់ក្នុងហាង(កាហ្វេ79)រីកដូចផ្សិតក្នុងក្រុងសៀមរាបបែរជាលោកដា ចំរើន អធិការក្រុងហាក់បីដូចជាអសមត្ថភាពក្នុងការចុះបង្ក្រាបតើជាកំហុសអ្នកណា???

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ត​សៀមរាប៖ផ្សាយ​ចេញ​ថ្ងៃ​ទទី២៤.០៨.២០២២ ទីតាំងបើកល្បែងល្បែងស៊ីសង​ខុសច្បាប់​តាម​{ទូរ​ទស្សន៍​អនឡាញ}មួយកន្លែងកំពុងបង្កប់ក្នុងហាងកាហ្វេ​រយីហោ {កាហ្វេរ79) ស្ថិតក្នុង ភូមិខ្នាថ្មី សង្កាត់ជ្រាវ​ ក្រុងសៀមរាប ខេត្តសៀមរាប បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសៀមរាបហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបឬគិតថាល្បែងស៊ីសងគឺជាល្បែងប្រជាប្រិយរបស់ជារដ្ឋ។

ពលរដ្ឋលើកឡើងថាល្បែងស៊ីសងពេញនិយមជល់មាន់តាមអនឡាញនេះរីកដូចផ្សិតក្នុងក្រុងសៀមរាបហេតុអ្វីបានជាអាជ្ញាធរបណ្តែតបណ្តោយអោយមានការបើកលេងយ៉ាងអនាធិបតេយ្យនិងមិនមានវិធានការណាទប់ស្កាត់បង្ក្រាបទាល់តែសោះល្បែងស៊ីសងមួយនេះកំពុងតែធ្វើទុកបុកម្នេញនិងផ្តល់ភាពក្តៅក្រហាយដល់ក្រុមគ្រួសារពួកគាត់។

ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបឬក៏អសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ប្រហែលជាទទួលបានសំណែនរួចទៅហើយបានជាមិនបង្ក្រាបទុកជាឆ្នាំងបាយ។

ចំណែកឯលោក​ ដា​ ចំរើន​ អធិការ​កក្រុងសៀមរាបដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ទាល់តែសោះក្នុងការអនុវត្តគោលការភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានធានការណាចុះបង្ក្រាប{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែលើកឡើងនិយាយតៗគ្នាលោកអធិការមួយរូបនេះហាក់បីដូចជាមិនសកម្មក្នុងការដឹកនាំកម្លាំងក្រោមឱវ៉ាទចុះបង្ក្រាបបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនទេ តែងតែព្រងើយកន្តើយមិនយកចិត្តមិនខ្វល់ពីសុខទុកនិងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពលរដ្ឋក្នុងមូលដ្ឋានទាំងមូលដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការក្រុងប្រហែលជាមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប និងចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖0967117744/017279124

ដោយ​លោកម៉ាន់​មី តាខ្មៅ០៩!!



No comments