សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំង​បើកលេងល្បែងស៊ីសង​{ជល់​មាន់​តាម​ទូរ​ស្សន៍​}ប្រភេទ​និងយូគី និង​ខុសខុសច្បាប់កំពុងបង្កអហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូល;;;

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត ៖ផ្សាយចេញថ្ងៃទី០៣.០៧.២០២២មានទីតាំង​បើកលេងល្បែងស៊ីសង​ប្រភេទ​យូគី និង​ជល់​មាន់​តាម​ទូរ​សស្សន៍គ្រប់ប្រភេទខុសច្បាប់​ដ៏​ធំ កំពង់បង្កអហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដោយសាតែលេង​ម្តង​ៗ​ស៊ីសង​ចាក់​លុយរាប់​លាន ដែល​ស្ថិត​ក្នុងភូមិ​ ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពតបែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប​នោះ​ទេ សង្ស័យជា​ឆ្នាំងបាយ​លោក​មេ​ៗ​ថ្នាក់លើ​។

តាមប្រភពពលរដ្ឋអោយដឹងថា៖ទីតាំងបើកលេងល្បែង​យូគី និង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ ស៊ីសង​ចាក់​លុយរាប់​លាន​រៀល​ក្នុង​មួយ​ក្តា​ៗ​នោះ គឺ​ក្នុងភូមិ​សាស្ដ្រ​ភូ​មិច​ង្ហោ​ន ជាប់​ស្ពាន​ក្ដាត ដែល​កំពុង​ដំណើរការ​លេង​យ៉ាង​រលូន មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ធ្វើ​ឲ្យ​ពលរដ្ឋ​ជិតខាង​ទីតាំង​ខាងលើ​ថាប្រហែលជា «​ម្ចាស់​ទីតាំង​សែនព្រេន​ម្ចាស់​ទឹក​ម្ចាស់​ដី​ត្រូវ​ហើយ​មើលទៅ បានជា​មានចំណាត់ចុះបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន»​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​ល្បែង​យូគី មក​ពី​ភូមិ​ត្រពាំង​អំពៅ ហើយ​ជួល​ផ្ទះ​ឈ្មោះ តា​កៅ និង​ប្រពន្ធ​ឈ្មោះ ស្រី​ដា ហៅ​ម៉ែ​អា​ឆាយ ក្នុង​១​ខែ​ប្រហែល​ពី​៥០០​ទៅ​១០០០​ដុល្លារ ដើម្បី​បើក​យូគី និង​ជល់​មាន់​តាម​ទូរទស្សន៍ ឲ្យ​អ្នក​ញៀន​ល្បែង​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ណា​មក​បង្ក្រាប​ឡើយ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ភី ឌ​ក នាយ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ព្រែក​ត្នោត បានឱ្យ​ដឹង​ថា វង់ល្បែង​នេះ លោក​មិន​ហ៊ាន​ទៅ​បង្ក្រាប​ទេ ព្រោះ​ខ្លាច​ថ្នាក់លើ ចឹ​ង​មានការ​អី​សុំ​ទៅ​សួរ​លោក​អធិការ​ក្រុង​បូកគោ​ទៅ​។

ប្រជាពលរដ្ឋសង្ឃឹមថា៖ទីតាំង​ល្បែង​ខុសច្បាប់​ខាងលើ​នេះ លោក ព្រាប សា​មិត្ត អធិការ​នគរបាល​ក្រុង​បូកគោប្រហែលជាមានសមត្ថភាពចុះបង្ក្រាបទីតាំងខាងបាន។ចៀសវាងការរិះគន់ការដាក់សង្ស័យពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថាលោកអធិការប្រហែលជាមានការឃុបឃិតបើកភ្លើងខៀវឲ្យគ្នាជាប្រព័ន្ឋដើម្បីទទួលលាភសក្ការៈ។

ពលរដ្ឋស្នើសុំ៖លោក ម៉ៅ ធនិន អភិបាលខេត្តកំពតនិងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងតាមដានស្រាវជ្រាវធ្វើការបង្ក្រាបផងនិងដើម្បីចូលរួមបញ្ជៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖ លួច-ឆក់-ប្លន់-ហិង្សាក្នុងគ្រួសារជាដើមព្រោះល្បែងជាដើមចោលនៃការបង្ករបង្កើតបទល្មើស។

ការិយាល័យនិពន្ធ៖0967117744/017279124



No comments