សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញសមត្ថកិច្ចនៃក្រុងប៉ោយប៉ែតបង្ក្រាបបទល្មើសយ៉ាងសកម្មដូចភ្លៀងរលឹម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃអង្គារទី២៦ខែកក្កដា ឆ្នាំ២០២២ នេះដោយមានកាចង្អុលបង្ហាញយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវក្រោយពី បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ០២នាក់ ត្រូវបានជនមិនស្គាល់មុខបានលួចម៉ូតូ គាត់ទៅបាត់ពេលនោះលោកក៏បានដឹកនាំកម្លាំងកចុះធ្វើការស្រាវជ្រាវភ្លាម ក៏បានសម្គាល់មុខសញ្ញាលួចម៉ូតូក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូពិតប្រាកដដូចពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋមែន។

សមត្ថកិច្ចបានឲ្យដឹងថា៖កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង ១៣និង ៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ ភាន់ រតនៈ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បានប្តឹរាយការណ៍ថា នៅវេលាម៉ោងប្រហែល ១២និង០០នាទីយប់ ខ្ញុំស្នាក់នៅក្នុងបន្ទប់ជួលហើយព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាប្រហែលម៉ោង៩ជាង ខ្ញុំបានអូសម៉ូតូចេញពីក្នុងបន្ទប់ដាក់មុខបន្ទប់ ហើយហើយចូលក្មុងបន្ទប់វិញ ខ្ញុំមិនបានចាក់សោរកទេ សង្ស័យភ្លេចសោម៉ូតូនិងម៉ូតូ(មិនប្រាកដ)។

សមត្ថកិច្ចបន្តទៀតថា៖ម៉ូតូម៉ាក ហុងដាឌ្រីម ឆ្នាំ២០០៦ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1D-2623 លេខតួ/ម៉ាស៊ីន 46534 និងមានកាំបន្ទះពណ៌ខ្មៅ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នៅ វេលាម៉ោង១១នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយបែកបានទទួលពាក្យបណ្ដឹងពីពលរដ្ឋឈ្មោះម៉េង ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅម្ដុំពេទ្យកង់រទេះស្ថិត្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងរាយការណ៍ថានៅវេលាម៉ោង១០នឹង៣០នាទី ថ្ងៃខែឆ្នាំដដែរ មានជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុសជិះម៉ូតូHONDA DREAM ពណ៌ខ្មៅ(ចាស់)មកឈប់ក្បែរផ្ទះខ្ញុំ ហើយចុះពីម៉ូតូគេ រួចចូលមកលួចមកយកម៉ូតូរបស់ខ្ញុំម៉ាកHONDA Scoopy ពណ៌ស ស៊េរីឆ្នាំ២០១៩ លេខតួលេខម៉ាសុីន8151249 ពាក់ផ្លាកលេខ1S-9046 បន្ទាយមានជ័យ ដែលបញ្ឈរទុកនៅមុខផ្ទះតែពុំបានដកកូនសោចេញពីម៉ូតូឡើង ទើបជនលួចយកជិះទៅបាត់ ហើយចំណែកម៉ូតូរបស់ជននោះគឺនៅកន្លែងដដែរ ក្រោយពីទទួលពាក្យបណ្ដឹងកំលាំងយើងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖លុះដល់វេលាម៉ោង១៥នឹង៣០នាទី នៅពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតកំពុងតែឃ្លាំមើលម៉ូតូរបស់ជនសង្ស័យ ស្រាប់តែជនសង្ស័យឈ្មោះកូ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្រឡប់មកយកម៉ូតូដែលខ្លួនទុក ហើយត្រូវបានកំលាំងយើងធ្វើការនាំខ្លួនមកសាកសួរនៅប៉ុស្ដិ៍ នៅចំពោះមុខសមត្ថកិច្ចឈ្មោះគោ ធារ៉ា ភេទប្រុស បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកHONDA DREAM និង ម៉ាកHONDA Scoopy ខាងលើនោះពិតប្រាកដមែន។

សូមបទញាក់៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសុំណុំរឿងបញ្ជូនជនសង្ស័យអនុវត្តនិតិវិធី និងបានស្នើរសុំប្រគល់ម៉ូតូជូនម្ចាស់ដើមវិញដើម្បីយកទៅប្រើប្រាស់ផងដែរ។



No comments